ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!

6 Videos


នេះជាលើកដំបូងហើយ ដែលគេបានឃើញតារាចម្រៀងល្បីពីរដួងគឺ ឱក សុគន្ធកញ្ញា និង លោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានរួមគ្នានៅក្នុងពិធីកាន់បិណ្ឌទី ៩ កាលពីថ្ងៃអាទិត្យ នៅវត្តសំរោង អណ្តែត ។ ទោះបីជា ឱក សុគន្ធកញ្ញា និងលោក ខេមរៈ សិរីមន្ត មិនមែនជាតារាចម្រៀងរួម ផលិតកម្ម ជាមួយគ្នា ក៏ពិតមែន តែពួកគេនៅតែមានការរាប់អានគ្នាទៅវិញទៅមក ។

ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!

នៅក្នុងឱកាសនៃរដូវភ្ជុំបិណ្ឌនេះ គេបាន ឃើញវត្តមានតារាប្រុសស្រីទាំងពីរដួងនេះ រួមជាមួយក្រុមគ្រួសារបានលេចមុខរួមគ្នានៅវត្តសំរោង អណ្តែត ។ មានការបង្ហើបថា តាមពិតតារាទាំងពីរមិនបានណាត់គ្នាជាមុននោះទេ ។ ពួកគេជួបគ្នា ដោយចៃដន្យនៅទីនោះ ។

ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!

បើទោះបីជាមានការងារមមាញឹកច្រើននៅក្នុងសិល្បៈក្តី តែ ឱក សុគន្ធកញ្ញា នៅឈ្លៀតពេលជាមួយ ក្រុមគ្រួសារយកចង្ហាន់ ក៏ដូចជាសម្ភារៈផ្សេងៗទៅប្រគេនព្រះសង្ឃជាច្រើនវត្តនៅក្នុងឱកាសរដូវ បុណ្យភ្ជុំនេះ ។

ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!

មហាជន ដែលបានឃើញតារាចម្រៀងល្បីទាំងពីរដួងលេចមុខព្រមគ្នានៅវត្តក្នុងពេលតែ មួយ នោះ បាននិយាយថា នេះជាលើកដំបូងហើយ ដែល ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅធ្វើ បុណ្យរួមគ្នានៅ វត្តសំរោងអណ្តែត ៕ ចេនី

ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត ទៅវត្តដូចណាត់គ្នា!