ទង្វើស្រែកខ្លាំងៗទាំងកំរោលរបស់ លី តាវហួ ទទួលបានការគាំទ្រ ព្រោះតែ… ( មានវីដេអូ )

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុងពូកែក្បាច់គុន លោក Andy Lau ឬ ស្គាល់ថា លី តាវហួ កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយរឿងថ្មីលោក «Mission Milano» ។

ទង្វើស្រែកខ្លាំងៗទាំងកំរោលរបស់ លី តាវហួ ទទួលបានការគាំទ្រ ព្រោះតែ… ( មានវីដេអូ )

អ្វីដែលកំពុងទទួលបានការចាប់អារម្មណ៍ទៅលើលោកនោះ គឺវីដេអូមួយលើឆាកដែលបង្ហាញពី ភាពបញ្ចេញកំហឹងទាំងកំរោលរបស់លោក លី ទៅលើសន្តិសុខម្នាក់ ។ ការពិតនៃការស្រែកពីលើឆាក របស់ លោក លី មានមូលហេតុរបស់គាត់ គឺដោយសារតែសន្តិសុខរូបនេះបានឃាត់អ្នកគាំទ្រម្នាក់ ដែលព្យាយាមរត់ឡើងលើឆាកដើម្បីយកផ្កាឲ្យលោក ហើយសន្តិសុខរូបនោះថែមទាំងប្រើកម្លាំង ទាញអ្នកគាំទ្រនោះចេញទាំងកំរោល ដើម្បីការពារពីការឡើងលើឆាកទៀត ។

ទង្វើស្រែកខ្លាំងៗទាំងកំរោលរបស់ លី តាវហួ ទទួលបានការគាំទ្រ ព្រោះតែ… ( មានវីដេអូ )

ពិតណាស់ ពេលខ្លះរឿងឧបទេវហេតុមួយចំនួនអាចកើតមានលើតារាល្បីៗ ប្រសិនបើមិនមានការការពារត្រឹមត្រូវ ហើយការបញ្ចេញសកម្មភាពបែបនេះរបស់លោក លី ក៏បានទទួលបានការគាំទ្រច្រើនពីមិត្តៗអ្នកគាំទ្រ ថ្វីត្បិតតែការបញ្ចេញសកម្មភាពនោះរាងកាចបន្តិច ។

ទង្វើស្រែកខ្លាំងៗទាំងកំរោលរបស់ លី តាវហួ ទទួលបានការគាំទ្រ ព្រោះតែ… ( មានវីដេអូ )

នេះមិនមែនជាលើកទីមួយទេដែលលោក លី ចេញមុខការពារអ្នកគាំទ្រ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

ថាវរិទ្ធ ( ប្រភព ៖ ដឹកខូវើរែន )