យុវជន​តំបន់​ទន្លេ​មេគង្គ​៥០​នាក់​សិក្សា​ពី​ដំណោះស្រាយ​បញ្ហា​ផ្នែក​ទឹក​ដោយ​ប្រើ​បច្ចេកវិទ្យា

យុវជន ៥០​នាក់​នៃ​តំបន់​មេគង្គ រួម​មាន​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ឡាវ បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​រយៈពេល ២​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ កញ្ញា ដើម្បី​សិក្សា​ពី​វិធី​ទាញ​យក​បច្ចេកវិទ្យា​មក​ប្រើ សម្រាប់​បង្កើត​ដំណោះស្រាយ​បញ្ហា​រួម​ផ្នែក​ទឹក។

សិក្ខាសាលា​នេះ​មាន​ឈ្មោះ​ថា TechCamp Cambodia H2.0 រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​មជ្ឈមណ្ឌល​ខេមរ​សិក្សា (CKS)

សិក្ខាសាលា TechCamp ចង់​ផ្តល់​អំណាច​ដល់​យុវជន ដោយ​ផ្ដល់​មធ្យោបាយ​ឲ្យ​ពួក​គេ​ធ្វើ​ជា​អ្នក​តស៊ូ​ដ៏​ល្អ​ដោយ​ខ្លួន​ឯង និង​ដើម្បី​រក​ដំណោះស្រាយ​រួម ដោយ​ប្រើ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិតវិទ្យា ឬ​ស្ទេម (STEM) ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ទឹក​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។