ប៉ូលិសចាប់ចោរ​សកម្ម​ អស់​ល​ក្ខ័ ម្នាក់

បាត់ដំបង ៖លោកចោរសកម្មអស់លក្ខ័ជាប់អន្ទាក់ម្ចាស់ផ្ទះ ចោរអស់ល័ក្ខម្នាក់បានចូលកាត់ទំលុះជញ្ជាំងផ្ទះពលរដ្ឋរស់នៅស្រុកមោងឫស្សី តែសំណាងមិនល្អ ត្រូវបានម្ចាស់ភ្ញាក់ទាន់ ដេញចាប់ជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ច នគរបាល ។ លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ករណីកាត់ទំលុះជញ្ជាំងផ្ទះប្រជាពលរដ្ឋនេះ កើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២និង៣០នាទី នៅភូមិព្រៃដំរី ឃុំព្រតូច ស្រុកមោងឫស្សី ជនសង្ស័យឈ្មោះ គីន តែ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅមិនពីតប្រាកដ បានចូលកាត់ទំលុះជញ្ជាំងផ្ទះពលរដ្ឋឈ្មោះ វ៉ាន់ សាវឿយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ម៉ូតូ ១គ្រឿង ធុន C១២៥ និងឧបករណ៍កាច់សោរម៉ូតូជាប់ជាមួយ។ ករណីនេះ សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ប៉ូលិសចាប់ចោរ​សកម្ម​ អស់​ល​ក្ខ័ ម្នាក់