បែកធ្លាយរឿងប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយាបុរសខ្លាំង ប្រើប្រាស់គោរមងារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត “សេះហោះ”

​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ហួសចិត្ត​មួយ​ គឺ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ត្រូវជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រើប្រាស់​គោរមងារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាម​របៀប​ "​មិន​ផ្លូវការ​"​ ឬ​ពាក្យ​សាមញ្ញ​ហៅ​ថា​ "​ សេះ​ហោះ​ "​ ។​

​លោក​ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ "​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​"​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/៣១៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១១​ ហើយ​ព្រះរាជក្រឹត្យ​នេះ​ត្រូវ​បាន​បោះពុម្ព​ក្នុង​សៀវភៅ​រាជកិច្ច​ឆ្នាំ​ទី​១១​ លេខ​២៨​ ស​ប្តា​ហ៍​ទី​២​ ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១១​ ។​

បែកធ្លាយរឿងប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយាបុរសខ្លាំង ប្រើប្រាស់គោរមងារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត “សេះហោះ”

​ក្រោយមក​ទៀត​ នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៣​ គឺ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម​ ខួប​អនុស្សាវរីយ៍​លើក​ទី​១៥០​ ក៏​បាន​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​ថា​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ទ្រង់​ត្រាស់​បង្គាប់​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ថ្មី​ជា​ "​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​"​ ។​ ចាប់តាំងពី​ពេល​នោះ​មករ​ហូត​ទល់​បច្ចុប្បន្ន​ មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​ ភរិយា​របស់​បុរស​ខ្លាំង​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ហៅ​ថា​ "​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​"​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ដែល​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ "​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​"​ ជូន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ នា​អំឡុង​ឆ្នាំ​២០១៣​នោះ​ មិន​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​សៀវភៅ​រាជកិច្ច​ទេ​ ។​

​អនុលោម​តាម​ចំណុច​ទី​៤​ នៃ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​១២​សរណ​ន​ ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០០៤​ ស្តី​ពី​កាតព្វកិច្ច​កសាង​រាជកិច្ច​ដែល​បាន​ចែង​ថា​ "​ដើម្បី​បទដ្ឋាន​ទាំងអស់​មាន​តម្លៃ​គតិ​យុ​ត្ត​ ដែល​មាន​វិសាលភាព​អនុវត្ត​ទូ​ទាំង​ប្រទេស​នោះ​ គឺ​រាល់​លិខិត​បទដ្ឋាន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​បោះពុម្ព​ចងក្រង​ជា​សៀវភៅ​រាជកិច្ច​ ទើប​ចាត់ទុកជា​លិខិតផ្លូវការ​របស់​រដ្ឋ​ ។​ "​ ដូច្នេះ​ ការណ៍​ដែល​ព្រះរាជក្រឹត្យ​ដែល​ជា​លិខិត​បទដ្ឋាន​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ "​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​"​ ជូន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ មិន​បាន​បោះពុម្ព​ចងក្រង​នៅ​ក្នុង​សៀវភៅ​រាជកិច្ច​នោះ​ គឺជា​លិខិត​បទដ្ឋាន​ "​មិន​ផ្លូវការ​"​ ។​

​នេះ​គឺជា​សាច់​រឿង​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ត្រូវជា​ភរិយា​របស់​បុរស​ខ្លាំង​ ប្រើប្រាស់​គោរមងារ​ "​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​"​ តាម​របៀប​ "​មិន​ផ្លូវការ​"​ ឬ​ពាក្យ​សាមញ្ញ​ហៅ​ថា​ "​សេះ​ហោះ​"​ នាំ​ឲ្យ​អាម៉ាស់​ប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ ៕​

បែកធ្លាយរឿងប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយាបុរសខ្លាំង ប្រើប្រាស់គោរមងារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត “សេះហោះ”

បែកធ្លាយរឿងប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយាបុរសខ្លាំង ប្រើប្រាស់គោរមងារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត “សេះហោះ”

Related