​គ​.​ជ​.​ប ប្រាប់​ឲ្យ​បក្សប្រឆាំង ជៀសវាង​ឃោសនា​នយោបាយ ក្នុងការ​ផ្សព្វផ្សាយ​ពី​ការចុះឈ្មោះ​បោះឆ្នោត​ និពន្ធដោយ : ថ្មីៗ       September-26-2016, 9:39 pm         109

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​គ​.​ជ​.​ប ប្រាប់​ឲ្យ​បក្សប្រឆាំង ជៀសវាង​ឃោសនា​នយោបាយ ក្នុងការ​ផ្សព្វផ្សាយ​ពី​ការចុះឈ្មោះ​បោះឆ្នោត​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ការចុះឈ្មោះ​បោះឆ្នោត ។ គ​.​ជ​.​ប ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ថា ចៀសវាង​ការឃោសនា​នយោបាយ ដែល​ប្រាសចាក​ពី​ខ្លឹមសារ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ធ្វើ​អ្វី ដែល​ឆ្គាំឆ្គង​នឹង​ការណែនាំ ឬ​គោលការណ៍​របស់​គ​.​ជ​.​ប នោះទេ​។ លោក​បញ្ជាក់ថា លិខិត​ដែល គ​.​ជ​.​ប ដាក់​ទៅកាន់​លោក យឹម សុវណ្ណ​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រុងប្រយ័ត្ន​ជាមុន​ប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​រូបនេះ បាន​លើក​ហេតុផល​ថា ការស្នើ​ប្រុងប្រយ័ត្ន​ជាមុន​បែបនេះ គឺជា​យន្តការ​ដ៏​ល្អ ក្នុងការ​ទប់​ស្តា​ត់​បញ្ហា​កុំ​ឲ្យ​កើតមានឡើង​រវាង គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គ​.​ជ​.​ប ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ 

​គ​.​ជ​.​ប បានដាក់​លិខិត​ទៅកាន់​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្នើ​ឲ្យ​ប្រុងប្រយ័ត្ន ក្នុងការ​ផ្សព្វផ្សាយ​ពី​ការចុះឈ្មោះ​បោះឆ្នោត ។ គ​.​ជ​.​ប ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ការអនុញ្ញាត​ពី​អាជ្ញា​មូលដ្ឋាន​សិន មុននឹង​ចុះ​ផ្សា​ព្វ​ផ្សាយ​។ 

​លិខិត​គ​.​ជ​.​ប ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បានដាក់​ជូន​លោក យឹម សុវណ្ណ ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ដែល​បានចេញ​ដោ​យគ​.​ជ​.​ប តែប៉ុណ្ណោះ ដោយ​ពុំ​ត្រូវ​បន្ថែមបន្ថយ​ខ្លឹមសារ​ផ្សេងទៀត ដែល​មានន័យ​ឃោសនា​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ ដូច​ដំណាក់​ការ​នៃ​ការឃោសនាបោះឆ្នោត​នោះទេ​»​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅឡើយ​ទេ​៕