Texas៖ ខ្មាន់កាំភ្លើើង​បាញ់មនុស្ស​របួសច្រើន​នាក់នៅ​ក្រុង Houston និពន្ធដោយ : ថ្មីៗ       September-26-2016, 7:54 pm         457

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Texas៖ ខ្មាន់កាំភ្លើើង​បាញ់មនុស្ស​របួសច្រើន​នាក់នៅ​ក្រុង Houstonរូបភាព៖គណនី Twitter ABC13 មនុស្សជាច្រើន​នាក់រងរបួស​ក្នុងការវាយប្រហារ​មួយដោយខ្មាន់​កាំភ្លើង​នៅ​ទីក្រុង Houston នៃរដ្ឋ តិច​សាស (Texa) នៅព្រឹកថ្ងៃចន្ទទី ២៦កញ្ញានេះ។  ​ក្រុមប៉ូលិសបាន​បាញ់​ខ្មាន់កាំភ្លើងនោះ​ហើយ ប៉ុន្តែ​ចំនួនអ្នករងរបួស​មិនទាន់​ត្រូវបានគេ​ដឹង​ច្បាស់ឡើយ។តែ​អ្នករង​របួស​ត្រូវបានគេ​ដឹកជញ្ជូនទៅ​កាន់មន្ទី​រពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាលហើយ។

ខ្មាន់កាំភ្លើងបានបាញ់ប្រហារបណ្តាលឲ្យ​មនុស្សជាច្រើននាក់រង​របួស​នៅក្នុងទីក្រុង Houston នារដ្ឋតិចសាស នៅព្រឹក​ថ្ងៃចន្ទ​ទី ២៦កញ្ញានេះ។ មន្ត្រីប៉ូលិស​បានអះអាង​តាម​គណនី​ Twitter របស់ខ្លួនថា ​​ខ្មាន់កាំភ្លើងនោះត្រូវបាន​បាញ់សម្លាប់​ដោយក្រុមប៉ូលិស​រួច​ហើយក្រោយ​ជននោះបាន​បាញ់រះលើ​ជន​ស៊ីវិល។ ប៉ុន្តែ​ចំនួន​អ្នករងរបួស​ប៉ុន្មាន​ពិតប្រា​កដនោះ គឺ​មិនទាន់ដឹងច្បាស់​នៅឡើយ​ទេ។