តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

6 Videos


នៅក្នុងខែកញ្ញាឆ្នាំ ២០១៦ នេះ ប្រជាកសិករមានវិប្បត្តិធំៗពីរ ដែលកសិករជួបប្រទះខ្លាំង បានធ្វើឲ្យផ្អើលដល់គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស គឺ វិប្បត្តិផ្លែល្ពៅធ្លាក់ថ្លៃ និង វិប្បត្តិស្រូវថ្លាក់ថ្លៃ ហើយការធ្លាក់ថ្លៃនេះ ត្រូវបានគេមើលឃើញថា បណ្តាលមកពីប្រទេសជិតខាងក្រឡុកនិងបិទទីផ្សារ ។

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

ជាមួយនិងវិប្បត្តិ ទាំងពីរខាងលើនេះ ក៏មានចលនាមហាជន ទាំងអ្នកមាន អ្នកក្រ និង រដ្ឋាភិបាល ព្រមទាំងតារាមួយចំនួន ក៏បានចូលរួមជួយ អន្តរាគមន៍ ដល់ប្រជាកសិករយ៉ាងផុលផុសផងដែរ ។

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

កាលពីដើមខែកញ្ញានេះនៅខេត្ត ព្រះវិហារមានវិបត្តិនៃការធ្លាក់ចុះតម្លៃផ្លែល្ពៅដែល កសិករដាំបានផលហើយគ្មានអ្នកទិញ ទាំងនេះ ដោយសារតែថៃបិទទីផ្សារ និង ឈប់ទិញ ផ្លែល្ពៅរបស់ខ្មែរ បណ្តាលឲ្យតម្លៃផ្លែល្ពៅទាំងនោះធ្លាក់ចុះ ធ្វើឲ្យផ្លែល្ពៅរបស់ប្រជាកសិករត្រូវកកស្ទះស្អុយចោលនៅតាមព្រំដែន និងនៅតាមចំការ ។

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

ដោយសារតែបញ្ហាខ្វះទីផ្សារនេះហើយ ទើបមានចលនាមហាជនពាស់ពេញផ្ទៃប្រទេស ដើម្បីជួយកសិករ ទោះបីជាចលនានេះ មិនបានជួយដល់ប្រជាកសិករជាដុំកំភួនក្តី តែនេះក៏ជាការបង្ហាញនូវទឹកចិត្តសាមគ្គី ឯកភាពគ្នា ដែលខ្មែរទូទាំងប្រទេស ចេះជួយគ្នា មិនរើសនិន្នាការនយោបាយអ្វីឡើយ ។

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

ផ្លែល្ពៅជាច្រើន ដែល ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ រួមទាំងតារាភាពយន្តផងនោះ បាននាំគ្នាទិញផ្លែល្ពៅ ដោយអ្នកខ្លះ បានទិញផ្លែល្ពៅយកទៅធ្វើបន្លែ ធ្វើនំ និងទឹកល្ពៅជាដើម ។ ទោះបីជាការទិញផ្លែល្ពៅនេះមានទំហំតិចតួចក្តីឬច្រើនក្តី ក៏បានបង្ហាញនូវការជួយគ្នាសាមគ្គីគ្នា គឺខ្មែរតែមួយមិនប្រកាន់និន្នាការនយោបាយ ។

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

បន្ទាប់ពីតម្លៃផ្លែល្ពៅធ្លាក់ចុះមក នៅពាក់កណ្តាលខែកញ្ញាឆ្នាំ ២០១៦ នេះ តម្លៃស្រូវក៏ជួបវិបត្តិធ្លាក់ចុះទៀត ដែលបញ្ហានេះ បណ្តាលមកពីការបិទទីផ្សាររបស់ប្រទេសជិតខាង និងមានឈ្មួញកណ្តាលមួយចំនួនគិត ពីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល ។ ក្រោយពីមានរឿងរ៉ាវតម្លៃស្រូវបានធ្លាក់ចុះមក ប្រជាកសិករនៅខេត្តបាត់ដំបងបាននាំគ្នាធ្វើបាតុកម្ម ដោយបិទផ្លូវ និង ចាក់ស្រូវចោលកណ្តាលផ្លូវទៀតផង ។ ក្រោយពីរឿងនេះបានផ្ទុះឡើង សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចលនាឲ្យមន្ត្រីរាជការ និង អ្នកមានទ្រព្យ ទិញស្រូវអង្ករពីប្រជាកសិករ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពដ៏អាក្រក់នេះ ។

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ

ក្រៅពីមន្ត្រី អ្នកមាន ឧកញ៉ា ដែលនាំគ្នាទិញអង្ករនោះ គេក៏បានសង្កេតឃើញមានចលនា មហាជន បាននាំគ្នាទិញអង្ករយ៉ាងផុលផុសដើម្បីជួយសម្រាលដល់កសិករផងដែរ ៕

សុថាត់

តម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះតម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះតម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះតម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះតម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះតម្លៃផ្លែល្ពៅ និង ស្រូវធ្វើឲ្យកក្រើកនៅក្នុងខែកញ្ញានេះ