រន្ធត់ខ្លាំងណាស់ ឡានដឹកល្ពៅកិនក្មេងដាច់មួយកំណាត់ខ្លួន

6 Videos


គួរឲ្យរន្ធត់ និង អាណិតអាសូរខ្លាំងណាស់ ដែលក្មេងស្រីម្នាក់មិនទាន់ដឹងអីផង ត្រូវឡានធំដឹកផ្លែល្ពៅមកបុក និង កិនក្មេងស្រីដាច់មួយកំណាត់ខ្លួន នៅក្រោមកង់ឡានលើចិញ្ចើមផ្លូវ ដែលធ្វើឲ្យក្រុមគ្រួសារយំសោកអោបសពនៅក្រោមកង់ឡាន ។

រន្ធត់ខ្លាំងណាស់ ឡានដឹកល្ពៅកិនក្មេងដាច់មួយកំណាត់ខ្លួន

តាមការផ្ដល់ព័ត៍មានបឋមពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 3A-1183 បើកបរក្នុងល្បឿនលឿន ទៅបុករួចកិនក្មេងស្រីម្នាក់ដែលរត់ឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលស្ថិតនៅផ្លូវលំ ភូមិអាត់ស៊ូ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅវេលាម៉ោង ៥ និង ២០ នាទីល្ងាច ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ។

រន្ធត់ខ្លាំងណាស់ ឡានដឹកល្ពៅកិនក្មេងដាច់មួយកំណាត់ខ្លួន

បន្ទាប់ពីកិនក្មេងរួច សមត្ថកិច្ចបានទៅយករថយន្តនិងឃាត់ម្ចាស់ទុកដើម្បីចាត់ការតាមផ្ឡូវច្បាប់ ឯសពក្មេងស្រីនោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សុថាត់

រន្ធត់ខ្លាំងណាស់ ឡានដឹកល្ពៅកិនក្មេងដាច់មួយកំណាត់ខ្លួន