កុង ស៊ុន​ជឺ​អាយុ​៧០​ឆ្នាំ រស់​នៅ​តែលតោល​គ្មាន​ប្រពន្ធ​កូន

មក​ទល់​ពេល​នេះ សិល្បករ​រៀម​ច្បង Fan Hung Hsuan តួ​កុង ស៊ុនជឺ​ក្នុង​រឿង “តុលាការ​មុខ​ដែក” នៅ​តែ​នឹក​ស្ដាយ​ក្រោយ​ដោយ​សារ​កាល​ពី​ក្មេង​វក់​នឹង​ការងារ​ពេក ទើប​ឥលូវ​នៅ​រស់​ម្នាក់​ឯង​យ៉ាង​កណ្ដោច​កណ្ដែង។

 

កុង ស៊ុន​ជឺ​អាយុ​៧០​ឆ្នាំ រស់​នៅ​តែលតោល​គ្មាន​ប្រពន្ធ​កូន

 

នៅ​ក្នុង​ជំនួប​ជជែក​គ្នា​ជាមួយ​បណ្ដាញ​ព័ត៌មាន Apple នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ប្រុស​ចាស់​វស្សា Fan Hung Hsuan បាន​ឲ្យ​ដឹង​ថា ក្នុង​វ័យ​៧០​ឆ្នាំ​លោក​មិន​ធ្លាប់​រៀបការ​សូម្បី​តែ​ម្ដង។ កាល​ពី​ក្មេង លោក​ធ្លាប់​គិត​ថា​វា​ជា​រឿង​ធម្មតា តែ​ដល់​ពេល​ចាស់​ទៅ ទើប​ដឹង​ថា​វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ។

 

“ខ្ញុំ​ធ្លាប់​ស្រលាញ់​ការងារ​ខ្លាំង និង​គិត​ថា​វា​គឺ​ជា​ជីវិត​របស់​ខ្លួន។ មិត្តភ័ក្ដិ​អ្នក​ណា​ក៏​តឿន​ខ្ញុំ​ឲ្យ​រក​គ្រួសារ​មួយ​ដែរ តែ​ខ្ញុំ​មិន​រវីរវល់។ នៅ​ពេល​នេះ ពេល​គិត​ឡើង​វិញ ខ្ញុំ​ស្ដាយ​ក្រោយ​ដែរ”។ កុង ស៊ុន​ជឺ​ចែក​រំលែក។

 

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តារា​សម្ដែង​ប្រុស​រូប​នេះ​នៅ​តែ​បន្ត​ថត​រឿង​ពី​ព្រលឹម​ទល់​ព្រលប់។ យប់​ឡើង លោក​ត្រលប់​ទៅ​សម្រាក​នៅ​ផ្ទះ​តូច​មួយ​នៅ​ទីក្រុង​តៃប៉ិ។ អ្នក​ជុំវិញ​មិន​ទាំង​ដឹង​ផង​​ថា​លោក​ជា​សិល្បករ​។

 

កុង ស៊ុន​ជឺ​អាយុ​៧០​ឆ្នាំ រស់​នៅ​តែលតោល​គ្មាន​ប្រពន្ធ​កូន

 

និយាយ​ពី​គម្រោង​ថត​វគ្គ​ថ្មី​ឲ្យ​រឿង “តុលាការ​មុខ​ដែក” លោក​បាន​ត្រឹម​សើច៖ “សុខភាព​របស់​ខ្ញុំ​នៅ​ពេល​នេះ​មិន​អាច​ដើរ​តាម​ក្រុម​ការងារ​ច្រើន​ថ្ងៃ​នោះ​ឡើយ។ ខ្ញុំ​មិន​ខ្លាច​ហត់​នោះ​ទេ តែ​ខ្ញុំ​ខ្លាច​ធ្វើ​ឲ្យ​រអាក់រអួល​ក្រុម​ការងារ។ បើ​មាន​ឱកាស ខ្ញុំ​ចង់​ថត​រឿង​សម័យ​ជាង​បុរាណ”៕

 

កុង ស៊ុន​ជឺ​អាយុ​៧០​ឆ្នាំ រស់​នៅ​តែលតោល​គ្មាន​ប្រពន្ធ​កូន

 

កុង ស៊ុន​ជឺ​អាយុ​៧០​ឆ្នាំ រស់​នៅ​តែលតោល​គ្មាន​ប្រពន្ធ​កូន

 

ចុចអាន៖សៀវ ឡុងនី​ឡើងគីឡូ​មើល​លែង​ចង់​ស្គាល់​ខណៈ​កំពុង​ពពោះ​៥​ខែ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing