Andy Lau ស្រែក​ខ្លាំង​ដាក់​អង្គរក្ស ដើម្បី​ការពារ​អ្នក​គាំទ្រ​របស់​ខ្លួន

តារា​សម្ដែង​ហុងកុង Andy Lauបាន​អ​ជួយ​ការពារ​អ្នក​គាំទ្រ​ម្នាក់​ដែល​ព្យាយាម​យក​ផ្កា​ឲ្យ​ខ្លួន កំឡុង​ពេល​ផ្សព្វផ្សាយ​ភាពយន្ត “Mission Milano” ជា​មួយ​តួ​សម្ដែង​ប្រុស​ស្រី​ផ្សេង​ៗ។

 

 

ពេល​ដែល​​តារា​វ័យ​៥៤​ឆ្នាំ​កំពុង​តែ​សម្ដែង​លើ​ឆាក មាន​អ្នក​គាំទ្រ​ប្រុស​ម្នាក់​​បាន​រត់​មក​ជិត​ឆាក​ ដើម្បី​ហុច​ផ្កា​ទៅ​តារា​ជា​ទី​ស្រឡាញ់​របស់​ខ្លួន Andy ។​ តែ​ភ្លាម​នោះ​កង​អង្គរក្ស​បាន​រត់​ទៅ​បិទ​អ្នក​គាំទ្រ​នោះ​ឲ្យ​ទៅ​ឲ្យ​ឆ្ងាយ។ ប៉ុន្តែ​អង្គរក្ស​មិន​ដឹង​ថា​ ទង្វើ​បែប​នេះ​ធ្វើ​ឲ្យ Lau ខឹង ទេ។

 

ឃើញ​សកម្មភាព​បែប​នេះ​តារា​ប្រុស​ក្នុង​រឿង “Shaolin” បាន​ឈប់​ច្រៀង​ ហើយស្រែក​ពី​ចម្ងាយ​ទៅ​​​អង្គរក្សកុំ​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់។ បន្ទាប់​មក​គេ​លោត​ចុះ​ទៅ​ក្រោម​ឆាក​ដើម្បី​ការពារ​អ្នក​គាំទ្រ​រូប​នោះ និង​ពេល​ចប់​សម្ដែង​លោក​បាន​​ដើរ​ប្រមូល​ផ្កា​ពី​អ្នក​គាំទ្រ៕

 

Andy Lau ស្រែក​ខ្លាំង​ដាក់​អង្គរក្ស ដើម្បី​ការពារ​អ្នក​គាំទ្រ​របស់​ខ្លួន

 

Andy Lau ស្រែក​ខ្លាំង​ដាក់​អង្គរក្ស ដើម្បី​ការពារ​អ្នក​គាំទ្រ​របស់​ខ្លួន

 

Andy Lau ស្រែក​ខ្លាំង​ដាក់​អង្គរក្ស ដើម្បី​ការពារ​អ្នក​គាំទ្រ​របស់​ខ្លួន

 

ចុចអាន៖លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ thecoverage