ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៧)

ភាគ​ទី​៥៧

ហួងយុង​ស្ទុះ​ទៅ​យក​ដុំ​ថ្ម​នោះ ច្របាច់​ល​មើល ថ្ម​នោះ​ក៏​បែក​តូច​ៗ​ភ្លាម។ នាង​ឈ្លី​ដុំ​ថ្ម​នោះ​ដោយ​ពុំ​បាន​ប្រឹង​ផង ក៏​ដុំ​ថ្ម​នោះ​ម៉ដ្ឋ​ទៅ​ជា​ម្សៅ​ដែរ។
នាង​សើច​ហាស​ៗ បែរ​មក​ជម្រាប​ជូធុង​ថា៖
​«អូ​! លោក​គ្រូ​អើយ គាត់​យក​ម្សៅ​លញ់​ធ្វើ​ជា​ដុំ​ថ្ម​ ដើម្បី​ច្របាច់​ឱ្យ​ខ្ទេច​ទៅ​ជា​ការ​បំបាំង​ភ្នែក​អ្នក​ផង ​ថា​ខ្លួន​មាន​កម្លាំង​កាយ​ដ៏​ស្តុក​ស្ដម្ភ អាច​ឈ្លី​ថ្ម​ឱ្យ​ខ្ទេច​ជា​ម្សៅ​បាន​ទេ​តើ​!»
​គួរ​អាសូរ​ឆូវធានយឹន​​ដែរ កល​ល្បិច​បោក​បញ្ឆោត​នេះ​ត្រូវ​គេ​លាត​ត្រដាង ​ល្មម​ក្អួត​ឈាម​ដែរ។ គាត់​ខ្មាស​ផង ក្រេវ​ក្រោធ​ផង​ខ្លួន​ប្រុង​ដាក់​មេ​ផាយ។ តែ​ម៉ីឆាវហ្វុង​ស្ដាប់​សូរ​បាន​ក៏​យក​ដៃ​ទ្រាប​លើ​ក្បាល​ឱ្យ​គាត់​អង្គុយ​ស្ងៀម​រួច​គំហក​សួរ​ថា៖
​«ឯង​ថា លោក​គ្រូ​អញ​ត្រូវ​ពួក​ជិន​ជាវ​សម្លាប់​មែន​ឬ​ទេ? និយាយ​ឱ្យ​ច្បាស់​មក​! បើ​ពុំ​នោះ​ទេ អញ​នឹង​ច្របាច់​ទម្លុះ​ខួរ​ក្បាល​ឥឡូវ​!​»

 

ការ​ដែល​ម៉ីឆាវហ្វុង​គ្រាន់​តែ​ទ្រាប​លើ​គាត់​បន្តិច​នេះ ក៏​បាន​ធ្វើ​ឱ្យ​គាត់​ស្ពឹក​ខ្លួន​ទ្រាំ​ស្ទើរ​មិន​បាន។ ពេល​នោះ​ហួងយុង​ក្រឡេក​ទៅ​ឃើញ​កញ្ចប់​ស្មៅ​ស្ងួត​មាន​ស្នាម​ខ្មៅ​បន្តិច​ក៏​យល់​ភ្លាម នាង​សួរ​ជូធុង​ថា៖
​«នែ​លោក​គ្រូ ! យើង​យក​កញ្ចប់​ស្មៅ​នេះ​ដុត​ភ្លើង​ឱ្យ​ឆេះ​រួច​ដាក់​ក្នុង​ដៃ​អាវ ធ្វើ​ជា​ដក​ដង្ហើម​បង្ហុយ​ផ្សែង​ទ្រលោម​ជុំ​ខ្លួន​ឱ្យ​អ្នក​ផង​កោត​លេង… »(សុំ​ជ្រាប​ថា ចិន​ពី​ដើម​តែង​ពាក់​អាវ​ដៃ​ធំៗ ដែល​អាច​លាក់​អ្វី​ក្នុង​នោះ​ក៏​បាន​ដែរ)។
​ជូធុង​កាន់​យក​កញ្ចប់​ស្មៅ​ស្ងួត​នោះ​ញាត់​ទៅ​នឹង​ចង្កេះ ​រួច​រមួល​ខ្លួន​ធ្វើ​ជា​កំប្លែង​នាំ​ឱ្យ​ហួងយុង​ទះ​ដៃ​លាន់​ផូង​កេះ​កួកឆេង​ប្រាប់​ថា៖
​«បង​មើល​នោះ​លោក​គ្រូ​យើង​កំប្លែង​ជំនួស “វីរបុរស” លោក​ម្ចាស់​ឆូវធានយឹន​​ហើយ​តើ»

 

ពោល​រួច​នាង​ស្ទុះ​ទៅ​ជិត​ឆូវធានយឹន​ សើច​ហាសៗ ដោយវាចា​ថា៖
​«ណ្ហើយ​អនុញ្ញាត​ឱ្យ​ក្រោក​វិញ​មក!»
​រហ័ស​ដូច​ផ្លេក​បន្ទោរ ហួងយុង​យក​ដៃ​ទៅ​ចុច​ចំ​សរសៃ​នៅ​លើ​ឆ្អឹង​ជំនីរ​ទី​៥ របស់​ឆូវធានយឹន​​ដោយ​គំហក​សួរ​ថា៖
​«ពុក​អញ​នៅ​រស់​ម៉េច​ឯង​ហ៊ាន​ភរ​ថា​លោក​ស្លាប់ ចូរ​ឯង​និយាយ​ឱ្យ​ត្រង់​ទៅ​មើល!»

 

ចុចអាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៧)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ