Angelina និង Brad បារម្ភ​រឿង​កូន មិន​ខ្វល់​រឿង​ចែក​ទ្រព្យ​​និង​ផ្ទះ​រាប់​លាន​

តារា​សម្ដែង​ប្ដី​ប្រពន្ធ​កំពុង​ក្នុង​រឿង​លែងលះ Angelina Jolie និង Brad Pitt ហាក់​គ្មាន​បញ្ហា​អ្វី​ក្នុង​ការ​ចែក​ទ្រព្យសម្បត្តិ​​គ្នា​ឡើយ ប៉ុន្តែ​​​ពួក​គេ​កំពុង​មាន​សង្គ្រាម​លើ​ការ​សុំ​សិទ្ធ​​ថែរក្សា​កូន​ៗ​ទាំង​៦។

 

Angelina និង Brad បារម្ភ​រឿង​កូន មិន​ខ្វល់​រឿង​ចែក​ទ្រព្យ​​និង​ផ្ទះ​រាប់​លាន​

 រូបភាព​ផ្ដល់​សិទ្ធ​ដោយ Reuters

 

តាម​ការ​ឲ្យ​ដឹង​ពី  TMZ ប្ដី​ប្រពន្ធ​ដែល​បាន​រៀបការ​នៅ​ជាមួយ​គ្នា​បាន​តែ​២​ឆ្នាំ មាន​កិច្ច​ព្រមព្រៀង​មួយ​មុន​រៀបការ​​ក្នុង​ការ​បែងចែក​ទ្រព្យសម្បត្តិ ដោយ​បច្ចុប្បន្ន​ពួក​មាន​ទ្រព្យ​សរុប​៤០០​លាន​ដុល្លារ។ អតីត​គូ​ស្នេហ៍​ផ្អែមល្ហែម​នេះ​ក៏​បាន​ធ្វើ​ការ​ចែក​ផ្ទះ​គ្នា​ចំនួន​១២​កន្លែង​ ដែល​មាន​នៅ​លើ​ជុំវិញ​ពិភពលោក​ផង​ដែរ ហើយ​ផ្ទះ​ទាំង​នោះ​ភាគ​ច្រើន​ពូក​គេ​បាន​ទិញ​មុន​​រៀបការ​នឹង​គ្នា។

 

មុន​នឹង​​ម្ដាយ​ឪពុក​ចិញ្ចឹម​ Maddox រួម​រស់​ជាមួយ​គ្នា Brad មាន​ផ្ទះ​៧​កន្លែង ឯ Angelina មាន​២​កន្លែង ខណៈ​៣​កន្លែង​ទៀត​បាន​ទិញ​​ ពេល​ដែល​ពូក​គេ​បាន​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ ប៉ុន្តែ​មិន​ទាន់​រៀបការ។ យ៉ាងណាមិញ Brad មិន​ខ្វល់​ឈ្លោះ​ប្រកែក​​លើ​ការ​ចែក​ទ្រព្យ​នោះ​ទេ​ គឺ​ស្រប​តាម​ការ​សម្រេច​របស់​តុលាការ តែ​​តួ​ប្រុស​ក្នុង​រឿង “Fury” នេះ​​នឹង​ចូលរួម​ក្នុង​ការ​សុំ​សិទ្ធ​ថែរក្សា​កូន​ ខណៈ​ដែរ​ក្នុង​បណ្ដឹង​លែងលះ Angelina ចង់​សុំ​សិទ្ធ​​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង៕

 

Angelina និង Brad បារម្ភ​រឿង​កូន មិន​ខ្វល់​រឿង​ចែក​ទ្រព្យ​​និង​ផ្ទះ​រាប់​លាន​

 

ចុចអាន៖អនុស្សាវរីយ​​ Angelina Jolie និង Brad Pitt កាល​​ល្អូកល្អិន​លើ​ដី​កម្ពុជា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail