ប្រធាន UN ទទូច​ឲ្យ​មហា​អំណាច​នាំគ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី

លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​ (UN) បាន​ទទូច​ឲ្យ​ប្រទេស​មហា​អំណាច​នាំគ្នា​បញ្ចប់​ជម្លោះ​ច្បាំង​គ្នា​នៅ​​ប្រទេស​ស៊ីរី ខណៈ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ​ជួប​ប្រជុំ​គ្នា ​ដើម្បី​ពិភាក្សា​អំពី​វិបត្ដិ​នៅ​ក្រុង Aleppo ប៉ែក​ពាយព្យ​ប្រទេស​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ជា​មួយ​តួកគី។