​ការ៉ុត ពិតជា​ជួយ​ឲ្យ​អ្នក មើលឃើញ​ច្បាស់​ជា​ង​មុន​?

​ការ៉ុត ពិតជា​ជួយ​ឲ្យ​អ្នក មើលឃើញ​ច្បាស់​ជា​ង​មុន​?

​អ្នក​ប្រហែលជា​ត្រូវបាន​គេ​ប្រាប់ថា ការ​ញ៉ាំ​ការ៉ុត អាច​ជួយ​ដល់​សុខភាព​ភ្នែក និង​ធ្វើឲ្យ​អ្នក​មើលឃើញ​ច្បាស់​ជាង​មុន ជាពិសេស នៅពេល​យប់​។​

​វា​ជា​ការពិត ... ប៉ុន្តែ ព័ត៌មាន​នេះ ត្រូវបាន​គេ​បំភ្លើស លើស​ពី​ការគិត​។​

ការ៉ុត មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ត្រូវបាន​ស្រូប​ចូលក្នុង​រាងកាយ ហើយ​ម្លែង​ទៅ​ជា​វីតាមីន A ដែល​ជា​វីតាមីន​ចាំបាច់ សម្រាប់​សុខភាព​ស្បែក និង​ប្រព័ន្ធ​ភាព​ស៊ាំ​។​
​វា​ក៏​មាន​ប្រយោជន៍​ផងដែរ សម្រាប់​សុខភាព​ភ្នែក ដោយ​ការពារ​ភ្នែក​ពី​ជំងឺ​នានា ហើយ​ក៏​ជួយ​ឲ្យ​ភ្នែក​ងាយ​សម្រប​ទៅនឹង​ពន្លឺ និង​ជួយ​ឲ្យ​អ្នក មើលឃើញ​ច្បាស់​ផង​ដែរ ទោះបីជា​នៅ​កន្លែង​ងងឹត ឬ​ភ្លឺ​ក្តី​។​

ពេល​អ្នក​ខ្វះ​វីតាមីន A ការ៉ុត អាច​ជួយ​ឲ្យ​ភ្នែក​អ្នក ភ្លឺ​ច្បាស់​ល្អ​ជាង​មុន​បាន ប៉ុន្តែ វា​ទាល់តែ​ការមើល​មិនសូវ​ឃើញ​នោះ ពិតជា​បណ្តាលមកពី កង្វះ​វីតាមីន A ពិតប្រាកដ​មែន​។​
​យ៉ាងណាមិញ ការ៉ុត មិនមែន​ជា​បន្លែ​តែមួយគត់ ឬ​ផ្ទុក​សារធាតុ beta-carotene ល្អ​ជាង​បន្លែ​បន្លែ​ផ្សេងៗ​ទៀត​នោះ​ឡើយ​។ ស្ពីណា​ច និង​ដំឡូងជ្វា ក៏​អាច​ជា​ជម្រើស​របស់​អ្នក​ផងដែរ​៕

ប្រភព ៖ Straitstimes
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។