អាហា​រទាំង ១០ ដែល​ពិតជា​មិនល្អ​ទាល់តែសោះ សម្រាប់​សុខភាព​

អាហា​រទាំង ១០ ដែល​ពិតជា​មិនល្អ​ទាល់តែសោះ សម្រាប់​សុខភាព​

​​អាហារ​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ពិតជា​មិន​អាច​ជឿថា មាន​សុខភាព​ល្អ​ទាំងអស់​នោះ​ទេ​។ ផលិតផល​ខ្លះ បាន​សរសេរ​ដាក់​ថា “​គ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​ខ្លាញ់ គ្មាន​ជាតិគីមី​” ប៉ុន្តែ តាមពិតទៅ វា​មិន​មាន​សុខភាព​ល្អ ដូច​អ្នក​គិត​នោះទេ​។​

​ក្នុង​ករណី​មួយ​ចំនួន ដើម្បី​បំពេញ​ចិត្ត​អ្នក​ញ៉ាំ គេ​អាច​នឹងដាក់​ស្លាក​បែបនេះ ហើយ​ករណី​ផ្សេងៗ​ទៀត ដើម្បី​ចំណេញ​លុយ​ច្រើន គេ​អាច​នឹង​ដក​សារធាតុចិញ្ចឹម ឬ​ដាក់​សារធាតុ​គីមី​បន្ថែម​។​

ជា​ការពិត អាហារ​ទាំងនោះ អាច​នឹង​ផ្តល់​ទុក្ខទោស​ច្រើន ដល់​សុខភាព​បងប្អូន ក្រោយពេល​ញ៉ាំ​រួច​។​

ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​អ្នក​អាច​គិតថា វា​មាន​សុខភាព​ល្អ ប៉ុន្តែ តាមពិតទៅ វា​មិន​ដូច្នេះ​ឡើយ​។​
១. គ្រាប់​ធញ្ញជាតិ​ដែល​លាយ​ចម្រុះ​គ្នា​
២. ភេសជ្ជៈ​បំប៉នកម្លាំង (​ភេសជ្ជៈ​កីឡា​)
៣. ទឹកដោះគោ​កក​
៤. អាហារ​ដុត ឬ​ចំហុយ ដូចជា នំប៉័ង និង​នំ​កញ្ចប់​ជា​ដើម​
៥. ទឹក​ជ្រលក់​
៦. ប័រ​សណ្តែកដី​
៧. ដំឡូង​ដុត​
៨. ទឹក​ក្រឡុក​
៩. អង្ករ​កញ្ចប់​
១០. ស៊ុប​កំប៉ុង​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • អាហា​រទាំង ១០ ដែល​ពិតជា​មិនល្អ​ទាល់តែសោះ សម្រាប់​សុខភាព​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជំងឺទូទៅ