ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវលើកូនស្រី ១១ ឆ្នាំ

គួរឲ្យអាណិតណាស់ ក្មេងស្រីវ័យ ១១ ឆ្នាំម្នាក់ ត្រូវបានម្តាយចិញ្ចឹមធ្វើទារុណកម្ម វាយ ធ្វើបាបស្នាមរំពាតកន្លួលបែកឈាមសុះសាច់គួរឱ្យខ្លោចចិត្ត ។ ម្តាយចិញ្ចឹមដែលមានចិត្តសាហាវឃោឃៅវាយធ្វើបាបកូនឥតត្រាប្រណីនោះ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ។

ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវលើកូនស្រី ១១ ឆ្នាំ

ប៉ូលីសមូលដ្ឋានបានឲ្យដឹងថា ស្ត្រីជាម្តាយចិញ្ចឹមចិត្តតិរច្ឆានដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននោះ មានឈ្មោះ ហ៊ុយ គីមហ៊ី អាយុ ៥១ ឆ្នាំ មានទីលំនៅ នៅភូមិថ្មីអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បើតាមមន្ដ្រីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលពាក់ព័ន្ធក្នុងករណីប្រើអំពើហឹង្សា លើកុមារីម្នាក់ឈ្មោះ មាន គីមហុង អាយុ ១១ ឆ្នាំនេះ ត្រូវជាកូនចិញ្ចឹមរបស់ខ្លួន ។

ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវលើកូនស្រី ១១ ឆ្នាំ

បច្ចុប្បន្នស្ត្រីជាម្តាយចិញ្ចឹមចិត្តតិរច្ឆានត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកកាន់ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសួរនាំ និង ចាត់ការបន្ដ ៕

ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវលើកូនស្រី ១១ ឆ្នាំ

ប្រភព ៖ pmhotnews

  • ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវលើកូនស្រី ១១ ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: