ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរ​ លួចមាន់ ក៏ត្រូវចោរចាប់រំលោភរួចហើយ ប្លន់យក ទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវ នគរបាល ចាប់វាយខ្នោះ

ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរ​ លួចមាន់ ក៏ត្រូវចោរចាប់រំលោភរួចហើយ ប្លន់យក ទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវ នគរបាល ចាប់វាយខ្នោះ

(ព្រះសីហនុ)៖ ស្ដ្រីវ័យ៥៣ឆ្នាំម្នាក់ត្រូវបានជនសង្ស័យ ម្នាក់ ចាប់រំលោភ ហើយមិនអស់ចិត្ត ថែមទាំងប្លន់ យកទ្រព្យសម្បត្តិទៀត នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងត្បូងជើងភ្នំ (វត្តភ្នំពេជ្រ) ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរ​ លួចមាន់ ក៏ត្រូវចោរចាប់រំលោភរួចហើយ ប្លន់យក ទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវ នគរបាល ចាប់វាយខ្នោះ

ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុស្ដ្រីជនរង គ្រោះ ឃើញជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ បានធ្វើសកម្មភាពលួចចាប់មាន់ របស់ខ្លួន។ ពេលនោះជនរងគ្រោះក៏ចេញមកមើល ហើយត្រូវបានជនសង្ស័យចាប់ចង និងវាយធ្វើបាបរួចរំ លោ ភបានសំរេច ហើយបានប្លន់យក កាបូបស្ពាយ១ ក្នុងនោះមាន ទូរស័ព្ទដៃ១គ្រឿង លុយប្រហែល៣លាន រៀល និងខ្សែរកមាស១ខ្សែ ទម្ងន់២ជី។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ និងធ្វើការឃាត់ ខ្លួនភា្លមៗ នៅយប់កើតហេតុនោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿង ដើម្បីចាត់ ការបន្ដ៕

ប្រភព ៖ freshnewsasia

  • ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរ​ លួចមាន់ ក៏ត្រូវចោរចាប់រំលោភរួចហើយ ប្លន់យក ទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវ នគរបាល ចាប់វាយខ្នោះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: