លោកស្រីយីងឡាក់ «បញ្ឆេះ»ឲ្យមាន «សង្គ្រាមថ្មី»កើតឡើងនៅ ក្នុងប្រទេសថៃ

លោកស្រីយីងឡាក់ «បញ្ឆេះ»ឲ្យមាន «សង្គ្រាមថ្មី»កើតឡើងនៅ ក្នុងប្រទេសថៃ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើដល់នាយករដ្ឋមន្ត្រីប្រយុទ្ធចាន់ អូចា បើកការស្រាវជ្រាវ ពីបទពុករលួយទៅលើប្អូនប្រុសរបស់លោក។ នេះជាសកម្មភាពថ្មីបំផុតរបស់លោក ស្រីយីងឡាក់ ដើ ម្បីទាមទារតម្លាភាព។ ប្អូនប្រុសលោកប្រាយុទ្ធ ចាន់អូចា ឈ្មោះ Preecha chan o cha ជា រដ្ឋលេខាធិការក្រសួង ការពារជាតិ ។

សំណើខាងលើរបស់លោកស្រី យីងឡាក់ បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីកាល ពី ថ្ងៃទី២៥ ខែកញ្ញា ក្រោយពេលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចានអូចា និយាយថា រដ្ឋាភិបាលមិនបានដាក់គំនាបទៅ លើអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ឡើយគឺធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ ដើម្បីទាមទារឲ្យលោកស្រីសងពីការ ខាតបង់រាប់ពាន់លានដុល្លារ លើកម្មវិធីជំនួយតម្លៃស្រូវអង្កតែប៉ុណ្ណោះ ។

លោកស្រីយីងឡាក់ បានសរសេរនៅលើ បណ្តាញហ្វេសប៊ុកថា «ដោយសារតែនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូ ចា ធ្វើសកម្មភាពទៅតាមផ្លូវច្បាប់ប្រឆាំងខ្ញុំ មិនមែនជាការដាក់គំនាបឡើយ ដូច្នេះទើបខ្ញុំស្នើ ឲ្យមានការស្រាវ ជ្រាវពី បទពុករលួយដល់ប្អូនប្រុសលោក និង អ្នកជិតស្និទ្ធជាមួយលោក ។ ច្បាប់គឺសម្រាប់មនុស្សគ្រប់រូប មិនមែនសំ ដៅតែរូបខ្ញុំម្នាក់ប៉ុណ្ណោះទេ » ។

ការប្រកាសខាងលើរបស់លោកស្រី បានផ្តោតទៅលើ ការចោទប្រកាន់ ប្អូនប្រុសនាយករដ្ឋមន្ត្រីប្រាយុទ្ធគឺ លោក Preecha ដែលបានជួយដល់កូនប្រុសរបស់ខ្លួនទទួលបានគម្រោងចំនួន៧ នៅក្នុងកងពលលេខ៣ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ ដល់ខែមេសាឆ្នាំ២០១៦ ដែលមានតម្លៃជិត៣លានដុល្លារ ។កន្លងមក លោក Manas Jamveha អគ្គ នាយកមជ្ឈមណ្ឌុលស្រាវជ្រាវគ្រប់គ្រងជាតិបានស្នើ ផាកពិន័យលោកស្រីយីងឡាក់ជាង១ពាន់ លានដល្លារ ដែលធ្វើឲ្យខាតបង់ដល់កម្មវីធិទិញស្រូវ ៕

ប្រភព ៖ nokorwatnews

  • លោកស្រីយីងឡាក់ «បញ្ឆេះ»ឲ្យមាន «សង្គ្រាមថ្មី»កើតឡើងនៅ ក្នុងប្រទេសថៃ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: