សម្ដេច​យាយ យាង​ទៅ​គោរពវិញ្ញាណក្ខន្ធ​ សព​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​ សំរាម​ស្ទឹង​​មាន​ជ័យ

សម្ដេច​យាយ យាង​ទៅ​គោរពវិញ្ញាណក្ខន្ធ​ សព​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​ សំរាម​ស្ទឹង​​មាន​ជ័យ

រាជធានីភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យស្ដេចយាងគោរពវិញ្ញាណក្ខន្ធ និងបំពេញព្រះរាជកុសល ជូន វិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៦នេះ។លោក PALLIERES បានទទួលមរណភាពនៅម៉ោងជិត៧យប់ម្សិលមិញក្នុងជន្មាយុ៨២ឆ្នាំដោយជរាភាព ហើយសាកសពរបស់លោក នឹងត្រូវបូជាតាមបែបប្រពៃណីខ្មែរ និងក្នុងរបៀបសាសនាព្រះពុទ្ធ នៅថ្ងៃច័ន្ទស្អែកនេះ។

សម្ដេច​យាយ យាង​ទៅ​គោរពវិញ្ញាណក្ខន្ធ​ សព​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​ សំរាម​ស្ទឹង​​មាន​ជ័យ

ប្រវត្តិសង្ខេបលោក Christian GAUQUELIN des PALLIÈRES

បើយោងតាមវិទ្យុបារាំង (rfi) ឲ្យបានដឹងថា លោក Christian GAUQUELIN des PALLIÈRES ប្រសូតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងពេលជាយុវជន លោកបានចូលរៀនផ្នែកពាណិជ្ជកម្ម នៅរដ្ឋធានីប៉ារីស៍ ហើយបន្ទាប់មក លោកបានចូលបម្រើកងទ័ព បានរយៈពេល៣ឆ្នាំ ក្នុងឋានៈជាមន្ត្រីយោធា។

លោកបានចូលធ្វើការក្នុងក្រុមហ៊ុនម៉ាស៊ីនអាមេរិកដ៏ល្បីមួយ ឈ្មោះថា IBM នៅឆ្នាំ១៩៦២។ ពីរឆ្នាំក្រោយមក លោកបានរៀបការជាមួយកញ្ញា Bouchard Marie-France ហើយអ្នកទាំងពីរមានបុត្រចំនួន៤នាក់។ នៅឆ្នាំ១៩៧៨ក្រុមគ្រួសាររបស់លោក បានសម្រេចចិត្តធ្វើដំណើរផ្សព្វព្រេង រយៈពេល១ឆ្នាំកន្លះ តាមរយៈឡានមួយគ្រឿងដែលអាចស្នាក់នៅក្នុងនោះបាន។

ក្នុងដំណើរផ្សេងព្រេងនេះ លោកបានឆ្លងកាត់ប្រទេសជាច្រើនដូចជា ក្រិក ទួរគី អ៊ីរ៉ង់ ចិន ឥណ្ឌា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាដើម។ ក្រោយពីដើរស្វែងយល់ពីជីវិតនិងពិភពលោក ប្តីប្រពន្ធ des PALLIÈRES ក៏បានសរសេរសៀវភៅមួយក្បាលចំណងជើងថា «កូនបួននាក់និងក្តីសុបិនមួយឬ Quatre Enfants et un Rêve»។

យោងតាមប្រភពដដែលបានបញ្ជាក់ទៀតថា ដល់នៅឆ្នាំ១៩៩៣ លោកបានសម្រេចចិត្តមកធ្វើការស្រុកខ្មែរ ជា មួយនឹងអង្គការ Sipar ដើម្បីជួយលើកស្ទួយវិស័យអប់រំនិងអំណាននៅកម្ពុជា។ ក្នុងអំឡុងពេលធ្វើការជាមួយអង្គការមួយនេះហើយ ដែលធ្វើលោកបានឃើញពីទុក្ខលំបាកវេទនារបស់កុមារក្រីក្រតាមដងផ្លូវនៅភ្នំពេញ។ នៅថ្ងៃមួយ មានកុមារម្នាក់បានរៀបរាប់ប្រាប់ លោកអំពីស្ថានភាពនៅគំនរសំរាមស្ទឹងមានជ័យ។

ក្រោយពីបានទៅមើលនៅទីនោះ លោកតក់ស្លុត និងអាណិតយ៉ាងខ្លាំង នៅពេលដែលឃើញកុមារជាច្រើនធ្វើ ការនិងរើសអេតចាយនៅលើគំនរសំរាម។ កត្តានេះ បានធ្វើឲ្យលោកក៏សម្រេចចិត្តលាឈប់ពីអង្គការ Sipar រួចមកបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE នៅឆ្នាំ១៩៩៥។

មកទល់នឹងពេលនេះ PSE មានបីសាខា គឺនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ហើយក្នុងនោះបានជួយកុមារកម្ពុជាជាច្រើនពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងពីទុរគតភាព ហើយទទួលបានការសិក្សា អាហារ សំលៀកបំពាក់ និងការស្នាក់នៅសមរម្យ ព្រមទាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈថែមទៀតផង។ ដោយសារតែសកម្មភាពសប្បុរសធម៌របស់លោក ព្រះមហាក្សត្រកម្ពុជាបានប្រទានសញ្ជាតិខ្មែរដល់ប្តីប្រពន្ធ des PALLIÈRES ទាំងពីរនាក់៕

សម្ដេច​យាយ យាង​ទៅ​គោរពវិញ្ញាណក្ខន្ធ​ សព​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​ សំរាម​ស្ទឹង​​មាន​ជ័យ សម្ដេច​យាយ យាង​ទៅ​គោរពវិញ្ញាណក្ខន្ធ​ សព​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​ សំរាម​ស្ទឹង​​មាន​ជ័យ

ប្រភព ៖ kqube

  • សម្ដេច​យាយ យាង​ទៅ​គោរពវិញ្ញាណក្ខន្ធ​ សព​​វីរបុរស​​​នៃ​​​ក្មេង​​គំនរ​ សំរាម​ស្ទឹង​​មាន​ជ័យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: