អាមេរិក និង​កូរ៉េខាងត្បូង បើក​សម​យុទ្ធ​ជើង​ទឹក អួត​កម្លាំង​ដាក់​ព្យុង យ៉ាង​នៅ​សមុទ្រ​ជប៉ុន

អាមេរិក និង​កូរ៉េខាងត្បូង បើក​សម​យុទ្ធ​ជើង​ទឹក អួត​កម្លាំង​ដាក់​ព្យុង យ៉ាង​នៅ​សមុទ្រ​ជប៉ុន

អាមេរិក និងកូរ៉េខាងត្បូង បានបើកសមយុទ្ធជើងទឹកមួយនៅក្នុងសមុទ្រជប៉ុន ដើម្បីជាការបង្ហាញកម្លាំងយោធារបស់ប្រទេសទាំង២ ទៅដល់សត្រូវបងប្អូនកូរ៉េខាងជើង ដែលទើបតែធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៦ ហើ យកងកម្លាំងទាំងនោះ អាចជាកងកម្លាំងប្រើសម្រាប់ទប់ទល់ នឹងការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបបន្តបន្ទាប់របស់ព្យុងយ៉ាង ។

អាមេរិក និង​កូរ៉េខាងត្បូង បើក​សម​យុទ្ធ​ជើង​ទឹក អួត​កម្លាំង​ដាក់​ព្យុង យ៉ាង​នៅ​សមុទ្រ​ជប៉ុន

សមយុទ្ធនៅថ្ងៃច័ន្ទនេះ មានការចូលរួមពីសំណាក់នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់អាមេរិក នាវាចម្បាំង Spruance នាវាមុជទឹក និងយន្តហោះរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងជាច្រើនទៀត នៅភាគខាងកើតនៃឧប ទ្វីបកូរ៉េ ដោយសមយុទ្ធនេះ កើតឡើងក្រោយពេលយន្តហោះទម្លាប់គ្រាប់បែក B-1 អាមេរិក២គ្រឿង ហោះតាមបណ្ដោយតំបន់គ្មានកងទ័ព (DMZ) របស់កូរ៉េបងប្អូនទាំង២ ។

អាមេរិក និង​កូរ៉េខាងត្បូង បើក​សម​យុទ្ធ​ជើង​ទឹក អួត​កម្លាំង​ដាក់​ព្យុង យ៉ាង​នៅ​សមុទ្រ​ជប៉ុន

បន្ថែមពីនេះទៅទៀត វត្តមានរបស់នាវា Spruance អាមេរិក និងនាវាពិឃាដកូរ៉េខាងត្បូង សុទ្ធតែមានបំពាក់ប្រ ព័ន្ធមីស៊ីលការពារដែនអាកាស Aegis ជាបច្ចេកវិទ្យាទំនើបបំផុត ដែលអាចស្ទាក់ចាប់មីស៊ីលបាន១០០ដើមក្នុងពេលតែមួយ ហើយនាវា Sejong the Great class របស់សេអ៊ូល ជានាវាពិឃាដធំបំផុត ដែលមានបំពាក់ប្រព័ន្ធ Aegis ដោយមានមីស៊ីល១២៨ដើម ជានាវាដែលបំពាក់អាវុធច្រើនបំផុតមួយ ក្នុងចំណោមនាវាចម្បាំងឯទៀតក្នុងលោក ។

លោក David Straub អតីតមន្ត្រីនៃក្រសួងការបរទេស ទទួលបន្ទុកផ្នែកទំនាក់ទំនងជាមួយកូរ៉េខាងត្បូងបានថ្លែងថា “ការបង្ហាញវត្តមានរបស់កងកម្លាំងទាំងនេះ គឺដើម្បីបញ្ជាក់ឲ្យកូរ៉េខាងជើងដឹងថា អាមេរិកមិនភ័យខ្លាច ឬតក់ស្លុតនឹងអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាងទេ ។”គួររម្លឹកថា រដ្ឋមន្ត្រីក្រសួងការបទេសកូរ៉េខាងជើង លោក Ri Yong Ho ធ្លាប់ថ្លែងក្នុងសន្និបាតអង្គការសហប្រជា ជាតិថា “ព្យុងយ៉ាងគ្មានជម្រើសអ្វីទៀត ក្រៅពីអាវុធនុយក្លេអ៊ែរទេ ហើយវាកើតឡើងក៏ដើម្បីការពារខ្លួន ពីការគំរាមកំហែងផ្នែកនុយក្លេអ៊ែរឥតឈប់ឈរ ពីសំណាក់អាមេរិកដែរ ។”

សូមបញ្ជាក់ថា ក្នុងខណៈដែលអាមេរិកបង្អួតកងកម្លាំងរបស់ខ្លួននេះ អ្នកជំនាញជាច្រើនជឿជាក់ថាការបង្អួតកម្លាំងយោធារបស់អាមេរិក ឲ្យកូរ៉េខាងជើងឃើញនោះ នឹងមិនអាចបញ្ឈប់ការសាកល្បងនុយក្លេអ៊ែររបស់ពួកគេបានឡើយ ៕

ប្រភព ៖ kqube

  • អាមេរិក និង​កូរ៉េខាងត្បូង បើក​សម​យុទ្ធ​ជើង​ទឹក អួត​កម្លាំង​ដាក់​ព្យុង យ៉ាង​នៅ​សមុទ្រ​ជប៉ុន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: