អីយ៉ា! ​បេក្ខនារី​ Cambodian Idol​ ​យ៉ម ស្រីរ័ត្ន ច្រៀង​បទ​ “បេះដូងអ្នកប្រដាល់” ស្រែកម៉ាអេម!

សិល្បៈ ៖ យុវតីវ័យក្មេងសំឡេងប្រុស យ៉ម ស្រីរ័ត្ន គឺជាបេក្ខនារីមកពីខេត្ត តាកែវ ដែលបានមកប្រលងប្រជែងក្នុងកម្មវិធី Cambodian Idol នឹងមានទេពកោសល្យប្លែកខុសពីគេ ព្រោះនាងជាបេក្ខនារីតែបានលើកយកបទចម្រៀង “បេះដូងអ្នកប្រដាល់” ដែលជាបទរបស់លោក ខេមរៈ សេរីមន្ត មកបកស្រាយ ហើយស្រែកបានពីរោះគួរឱ្យសរសើរ។

តែជាលទ្ធផល កញ្ញាមិនត្រូវបានគណៈកម្មការទាំងបួនផ្ដល់ចម្លើយ Yes ឱ្យទៅវគ្គបន្តឡើយនោះទេ ព្រោះការបកស្រាយរបស់នាងនូវមានភាពខ្វះខាត។ បើទោះបីជាលទ្ធផលយ៉ាងនេះក្តី ក៏សំឡេងសិស្សវិទ្យាល័យវ័យ១៦ឆ្នាំរូបនេះ ទទួលបានការកោតសរសើរពីគណៈកម្មការផងដែរ លើទេពកោសល្យប្លែករបស់នាង ដែលអាចច្រៀងបទប្រុស ប្រកបដោយសំឡេងជាមនុស្សប្រុសពិតៗ។

ខាងក្រោមនេះគឺជាវីដេអូបកស្រាយទាំងស្រុងរបស់បេក្ខនារី Cambodian Idol យ៉ម ស្រីរ័ត្ន តើប្លែក និងពីរោះកម្រិតណា ទើបនាងមិនមានឱកាសឈានទៅវគ្គបន្ត៖

ប្រភព៖ kqube

  • អីយ៉ា! ​បេក្ខនារី​ Cambodian Idol​ ​យ៉ម ស្រីរ័ត្ន ច្រៀង​បទ​ “បេះដូងអ្នកប្រដាល់” ស្រែកម៉ាអេម!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:វីដេអូ
Tags: