បេក្ខជនម្នាក់​នេះ ​ច្រៀង​ពីរោះ​ប៉ុន​ណា​បានជា​ ព្រាប ​សុវត្តិ ​ សរសើរ​ខ្លាំង​ម្ល៉េះ

សិល្បៈ ៖ ទោះជារូបរាងមិនសូវសង្ហា និងមានវ័យ៣២ឆ្នាំទៅហើយ តែបេក្ខភាព Cambodian Idol មកពីខេត្តស្វាយរៀងលោក ហង្ស សំណាង បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីគណៈកម្មការតាមរយៈការបកស្រាយបទ “ឆ្នាំមុន” បែបរណ្ដឺន ដែលធ្វើឱ្យលោក ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ កោតសរសើរថា ពីរោះប្លែកមិនធ្លាប់បានជួបការច្រៀងរណ្ដឺនបែបនេះ។

សម្រាប់លទ្ធផលវាយតម្លៃពីគណៈកម្មការទាំងបួន ទោះជាបេក្ខជន ហង្ស សំណាង ទទួលបានការរិះគន់នូវចំណុចខ្វះខាតខ្លះៗ ប៉ុន្តែដំណាក់កាលចុងក្រោយលោកក៏ទទួលបានចម្លើយ Yes ចំនួន៣ពីលោក ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ដែលធ្វើឱ្យលោកមានឱកាសទៅបង្ហាញសមត្ថភាពនៅវគ្គបន្តផងដែរ។

តើបេក្ខភាពមកពីខេត្តស្វាយរៀងរូបនេះមានទឹកដមសំឡេងពីរោះប្លែកបែបណានោះ ខាងក្រោមនេះគឺជាវីដេអូបកស្រាយផ្ទាល់របស់លោក ហង្ស សំណាង៖

ប្រភព៖ kqube

  • បេក្ខជនម្នាក់​នេះ ​ច្រៀង​ពីរោះ​ប៉ុន​ណា​បានជា​ ព្រាប ​សុវត្តិ ​ សរសើរ​ខ្លាំង​ម្ល៉េះ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:វីដេអូ
Tags: