អាជ្ញាធរថៃដោះលែងទូក និងប្រជានេសាទខ្មែរទាំង៥២នាក់ ត្រឡប់មកវិញហើយ ក្រោយចាប់ឃាត់ដោយចោទថា នេសាទចូលដែនទឹករបស់គេ

(កោះកុង)៖ អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ហាក់ ឡេង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះថា ខាងភាគីខេត្តត្រាត ប្រទេសថៃ បានដោះលែងទូកនេសាទទាំង១១គ្រឿង និងប្រជានេសាទខ្មែរចំនួន៥២នាក់ ត្រឡប់មកវិញហើយ នៅវេលាម៉ោង១២យប់មិញ ក្រោយធ្វើការឃាត់ទុក ដោយចោទថា បាននេសាទរំលោភចូលដែនទឹករបស់ពួកគេ។

លោកអភិបាលស្រុកបានបន្តថា ទូកនេសាទទាំង១១គ្រឿងនេះ គឺ៩ទូកជារបស់ប្រជានេសាទនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា និង២ទូកទៀតនៅក្រុងខេមរភូមិន្ទ។

លោក ហាក់ ឡេង បានបញ្ជាក់ថា «ពួកគេទាំង៥២នាក់ និងទូកនេសាទ១១គ្រឿង ត្រូវបានអាជ្ញាធរថៃដោះលែងមកវិញហើយ នៅយប់មិញ ក្រោយមានកិច្ចជួយអន្តរាគមន៍ពីអភិបាលខេត្ត»។ 

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ទូកនេសាទចំនួន១១គ្រឿង និងប្រជានេសាទជាជនជាតិខ្មែរជាច្រើននាក់ ត្រូវបានអាជ្ញាធរខេត្តត្រាត ចាប់ឃាត់ទុក ដោយចោទប្រកាន់ថា ប្រជានេសាទទាំងនេះ បានទៅនេសាទចូលដែនទឹកសមុទ្ររបស់ភាគីថៃ។

ក្រោយមានករណីនេះកើតឡើង អភិបាលខេត្តកោះកុង លោក ប៊ុន លើត និងអភិបាលស្រុកមណ្ឌលសីមា បានចុះទៅដោះស្រាយជាមួយអាជ្ញាធរខេត្តត្រាតហើយ រហូតមានការដោះលែងមកវិញ នៅយប់មិញនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ដើម្បីត្រៀមលើកដាក់រថយន្ត នៅក្បែរនឹងតំបន់ហាមឃាត់នោះ ក៏ត្រូវបានយោធាថៃឃាត់ខ្លួន។

យោងតាមរបាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមតម្រួតថៃ រួមទាំងកំលាំងយោធា ដោយមានការសហការជាមួយនឹងកំលាំងជំនាញ ដែលគ្រប់គ្រងក្នុងតំបន់ព្រៃឈើ នៃឧទ្យានជាតិ ប៉ាងស៊ីដា បានធ្វើការឡោមព័ទ្ធទៅលើភូមិមួយ ដែលស្ថិតនៅក្បែរនឹងតំបន់ឧទ្យានជាតិនេះគឺភូមិ១០ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីបានទទួលនូវព័ត៌មានថាមានការដឹកជញ្ជូនឈើក្រញូង យកមកលាក់ទុកនៅក្នុងភូមិសាស្ត្រខាងលើនេះ។

របាយការណ៍បានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺកំលាំងបាន ធ្វើការឃាត់ខ្លួនជនជាតិខ្មែរសរុបចំនួន២៦នាក់ ដែលពួកគេកំពុងរៀបចំឈើគ្រញូងចំនួន៨០ដុំ ដើម្បីត្រៀមលើកឡើងលើរថយន្ត។

រាល់បញ្ហានេះគឺពួកគេបានសារភាពថា ការដែលពួកគេចូលទៅកាប់ឈើក្នុងតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា នេះដោយសារតែមានថៅកែធំ ជាអ្នកជួលអោយពួកគេមក។

បច្ចុប្បន្នក្រោយពីកំលាំងបានធ្វើការប្រមូលរួចមក ឈើគ្រញូងទាំង៨០ដុំនេះ ត្រូវបានប្រគល់ទៅអោយកំលាំងជំនាញ ដើម្បីយកទៅរក្សាទុកនៅក្នុងឧទ្យានជាតិវិញ ដោយឡែកជនជាតិខ្មែរទាំង២៦នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តស្រះកែវដើម្បីធ្វើការសាកសួរ រកប្រភពមេក្លោងដែល នៅពីក្រោយខ្នង និងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត