ខ្សែភ្លើងដាច់ ប៉ះរបងលួស ឆក់ជីវិតក្មេង ប្រុសម្នាក់ស្លាប់

ឧត្តរមានជ័យៈ ក្មេងប្រុសម្នាក់ បានស្លាប់ពេលបញ្ជូន ដល់មន្ទីពេទ្យបង្អែក ស្រុកអន្លង់វែង ដោយសារ តែឆក់ខ្សែភ្លើងដែលដាច់ប៉ះរបងលួស ក្នុងខណៈក្មេងរងគ្រោះកំពុង ហាលខោក្រោយងូតទឹករួច ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១រសៀល នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្រោយ ផ្ទះនាភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្មេងរងគ្រោះឈ្មោះ មាជ ចំរើនម៉េងឈី ភេទប្រុស អាយុ12ឆ្នាំ ជាកូនទី2 ឪពុកឈ្មោះ មាជ ម៉េងជីម អាយុ40ឆ្នាំ ម្តាយឈ្មោះ ហ៊ាងធារ៉ា អាយុ33ឆ្នាំ មានមុខរបរជាជាងសិប្បកម្មកែឆ្នៃគ្រឿងសង្ហារឹម ។

តាមអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុក្មេងប្រុស រងគ្រោះបានងូតទឹកនៅខាង ក្រោយ ផ្ទះ លុះងូតទឹករួចក៍បានយកខោទៅហាលនិងរបសលួសដូចសព្វដង ពេលនោះក៍ស្រាប់តែឆក់តែម្តង ពេលនោះ ក្មេងៗបានឃើញស្រែកប្រាប់ម្តាយក្មេងរងគ្រោះដែលកំពុងអង្គុយនៅមុខផ្ទះថាកូនរបស់គាត់រអិលជើងជាប់របងលួស លុះម្តាយចូលទៅចាប់ទាញក៍ត្រូវឆក់ដូចគ្នា តែដោយសារអ្នកឃើញហេតុ ការណ៍បិតប៉ារ៉ែតទាន់ ទើបម្តាយ របួសតិចតួច ។ ពេលនេះសាច់ញាតិកំពុងធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត  សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីឆក់​ខ្សែ​ភ្លើង​មួយ​ ដែល​បាន​ដាក់​តាម​ផ្លូវលំយ៉ាងអនាធិបតេយ្យ ដើម្បី​ចាប់​​ចង្រិតពេលយប់  ដែលហេតុការណ៍នេះកើតឡើង​កាល​ពីវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី​២៤ កញ្ញា ២០១៦ ស្ថិតនៅចំណុច​លើផ្លូវ​មួយកន្លែង ក្នុងភូមិ​ទួលរកា ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

ស្ត្រីដែលស្លាប់ឈ្មោះ​ញៀន ចាន់ អាយុ​៣២ឆ្នាំ មានប្តី​ឈ្មោះ​វង់ ផាត់ អាយុ​៣២​ឆ្នាំ​ដូចគ្នា ទាំង២នាក់​ មានទីលំនៅក្នុងភូមិជ្រៃរុន ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ។ ចំណែកម្ចាស់ខ្សែភ្លើង ត្រូវគេស្គាល់ឈ្មោះ​ធុន ធា ភេទប្រុស អាយុ​៣៧ឆ្នាំ មានទីលំនៅ​​ក្នុង​ភូមិ​កើត​ហេតុ​ខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ ទាំង២នាក់ប្តី-ប្រពន្ធ​ជិះគោយន្តកន្ត្រៃយ​មួយគ្រឿង ដោយ​មានដឹកជីផងដែរ​ ។លុះមកដល់​ចំណុច​កើតហេតុជា​កន្លែងទួល គោយន្ត​នោះ​បើកឡើងទៅ​មិនរួច ក៏ត្រូវស្ត្រីរងគ្រោះ​ចុះ​ដើរសិន ។ ពេលនោះ ក៏បានដើរ​ប៉ះចំតំណរ​ខ្សែ​ភ្លើង​សម្រាប់​ដាក់​ឆក់ចង្រិត ដែលម្ចាស់មិនបាន​បិទ​ភ្លើ​ង បណ្តាលឱ្យ​​ឆក់​តែម្តង ។​

ក្រោយកើតហេតុ​ ក៏មានការភ្ញាក់​ផ្អើលឆោឡោឡើង ​និងមាន​អ្នកភូមិ​រត់មក​​ជួយ​ស្ត្រីរងគ្រោះដែរ តែអ្វីៗហួសពេលអស់ទៅហើយ សល់តែភាព​សោកស្តាយ និង​ស្រែក​ទ្រហោយំគ្រប់ៗគ្នាតែប៉ុណ្ណោះ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្សែភ្លើងដាច់ ប៉ះរបងលួស ឆក់ជីវិតក្មេង ប្រុសម្នាក់ស្លាប់

ខ្សែភ្លើងដាច់ ប៉ះរបងលួស ឆក់ជីវិតក្មេង ប្រុសម្នាក់ស្លាប់