ភ្លើង​ស្នេហ៍​ Zico និង Seolhyun ក្រុម AOA បាន​រលត់​ ក្រោយ​ស្គាល់​គ្នា​៦​ខែ

ស្រឡាញ់​គ្នា​បានត្រឹម​​រយៈ​ពេល​​៦​ខែ​ប៉ុណ្ណោះ ចំណង​ស្នេហា​រវាង​តារា​កំពុង​ល្បី​ទាំង​២  Zico ក្រុម Block B និងSeolhyun សមាជិក​ក្រុម AOA បាន​បញ្ចប់​ទៅ​ហើយ ដោយ​សារ​​​សម្ពាធ​ពី​សាធារណៈ​ពេក។

 

ភ្លើង​ស្នេហ៍​ Zico និង Seolhyun ក្រុម AOA បាន​រលត់​ ក្រោយ​ស្គាល់​គ្នា​៦​ខែ

 

ផលិត​កម្ម​របស់​តារា​ទាំង​ពីរ​បាន​ចេញ​មក​ប្រកាស​ស្រដៀង​គ្នា​ថា រឿង Zico និង Seolhyun ប្រេះឆា​គឺ​ប្រាកដ​ណាស់។ “ជា​រឿង​ពិត​តារា​ទាំង​ពីរ​ពិត​ជា​បែក​គ្នា​មែន។ ចំពោះ​ហេតុ​ផល​​នៃ​ការ​ផ្ដាច់​ទំនាក់ទំនង​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​ទេ ហើយ​វា​ជា​រឿង​បុគ្គល”។ នេះ​ជា​ការ​ប្រកាស​របស់​ផលិតកម្ម Seven Seasons ដែល​ជា​ដំបូល​ផ្ទះ​របស់ Zico។

 

ប៉ុន្តែ​បើ​តាម koreaboo បាន​ទម្លាយ​ថា តារា​វ័យ​ក្មេង​ទាំង​ពីរ​បែក​គ្នា​​ ដោយ​សារ​ទទួល​បន្ទុក​សម្ពាធ​ពី​សាធារណៈ​ បន្ទាប់​ពី​ធ្លាយ​​រូបភាព​និង​ការ​លម្អិត​ពី​ទំនាក់ទំនង​របស់​ពួក​គេ​បាន​​ចេញ​ផ្សាយ​លើ​អនឡាញ៕

 

ភ្លើង​ស្នេហ៍​ Zico និង Seolhyun ក្រុម AOA បាន​រលត់​ ក្រោយ​ស្គាល់​គ្នា​៦​ខែ

 

ចុចអាន៖មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop