យុវជន​តំបន់​ទន្លេ​មេគង្គ​៥០​នាក់​សិក្សា​ពី​ដំណោះស្រាយ​បញ្ហា​ផ្នែក​ទឹក​ដោយ​ប្រើ​បច្ចេកវិទ្យា

យុវជននៃតំបន់មេគង្គ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ ជួបជុំគ្នានៅទីក្រុងភ្នំពេញរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើសម្រាប់បង្កើតដំណោះស្រាយបញ្ហារួមផ្នែកទឹក។

យុវជន ៥០នាក់នៃតំបន់មេគង្គ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ បានជួបជុំគ្នានៅទីក្រុងភ្នំពេញរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ កញ្ញា ដើម្បីសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ សម្រាប់បង្កើតដំណោះស្រាយបញ្ហារួមផ្នែកទឹក។

Loading...

សិក្ខាសាលានេះមានឈ្មោះថា TechCamp Cambodia H2.0 រៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលខេមរសិក្សា (CKS)។

សិក្ខាសាលា TechCamp ចង់ផ្តល់អំណាចដល់យុវជន ដោយផ្ដល់មធ្យោបាយឲ្យពួកគេធ្វើជាអ្នកតស៊ូដ៏ល្អដោយខ្លួនឯង និងដើម្បីរកដំណោះស្រាយរួម ដោយប្រើវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា ឬស្ទេម (STEM) ដោះស្រាយបញ្ហាប្រឈមដែលប៉ះពាល់ដល់ផ្លូវទឹកនៅតំបន់ទន្លេមេគង្គក្រោម៕

ប្រភព៖ RFA