សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​

 កាល​ពីថ្ងៃ​ច័ន្ទ ​ទី២៦​ ខែកញ្ញា​ម្សិលមិញ​ សម្ដេច​យាយ ​ព្រះមហាក្សត្រី​ ព្រះវររាជ​មាតាជាតិ​ ទ្រង់បាន​យាង​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​រ​បស់លោក​ Christian​ G​A​U​Q​U​E​L​I​N​ ​d​e​s​ ​P​A​L​​L​I​E​R​E​S​ ​ស្ថាបនិក​នៃ​អង្គការ​ដើម្បី​ស្នាមញញឹម​នៃកុមារ​ (​P​S​E​)​ នៅទីតាំង​អង្គការ​ផ្ទាល់​ដែលមាន​អាសយដ្ឋាន​ផ្ទះលេខ ​៤០២ ​ភូមិទ្រា១ ​សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នៅជិតផ្សារ​សូឡា ​។ ​
ជា​បុរសវ័យ​ចំណាស់​ជនជាតិ​បារាំង​ប្រកប​ដោយភាព​ស្រគត់​ស្រគំ​ និង​ម៉ដ្ឋចត់​ម្នាក់ ​លោក​ Christian ​G​A​U​Q​U​E​LI​N​ ​d​e​s​ ​P​A​L​L​I​E​R​E​S​ ​ត្រូវបាន​គេស្គាល់​ថា ​គឺជា​សប្បុរសជន​មួយរូប​ដែល​បាន​បង្កើត​អង្គការ​ដើម្បី​ស្នាម​ញញឹម​នៃកុមារ ​ដើម្បី​ជួយ​ស្រោច​ស្រង់​ជីវិត ​​និងស្ដារ​អនាគត​កុមារ​ទុគ៌ត​ខ្មែរ​រាប់ពាន់​នាក់​ដែល​ផ្ញើរ​ជីវិត​លើគំនរ​សម្រាម​នៅតំបន់​ចាក់សម្រាម​ស្ទឹងមានជ័យ​ឱ្យមាន​សង្ឃឹម​ឡើងវិញ​ ។​ លោក​ Christian​​ ​G​A​U​Q​U​E​L​I​N​ ​d​e​s​ ​P​AL​L​I​E​R​E​S​ ​បានទទួល​មរណភាព​ក្នុងអាយុ៨២ឆ្នាំ ​ដោយសារ​ជរាពាធ​នៅវេលា​ម៉ោង​ ៦:៥៨នាទី​ល្ងាច​ ថ្ងៃទី២៤ ​ខែកញ្ញា​ ។​ មរណភាព​ប្រកប​ដោយភាព​ស្ងៀមស្ងប់​របស់​លោក​បាន​ធ្វើឱ្យ​សាធារណ​ជនខ្មែរ​ជាច្រើន​មានភាព​ក្ដុកក្ដួល ​និងសោក​ស្រណោះ​ចំពោះ​អវត្តមាន​នៃបុគ្គល​សប្បុរស​ដូចជា​រូបលោក​ពីកម្ពុជា​ ៕​

សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​
សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​សម្ដេច​យាយ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធាន​អង្គការ​ PSE​
ដោយ៖ ឈូកស
ប្រភព៖ ហ្រ្វេសញូ