រឿង​មួយ​ដែល​បុគ្គល​ជោគជ័យ​មិន​ដែល​ធ្វើនៅ​ថ្ងៃចុងសប្ដាហ៍​

អ្នក​ប្រហែល​ជាគិត​ថា​ ដើម្បី​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​ក្នុងជីវិត ​និងការងារ​ជាដើម​ គឺយើង​ត្រូវតែជន្នះ​ និង​តស៊ូ​ព្យាយាម​គ្រប់ការ​លំបាក​ក្នុងជីវិត​ និងមិន​ត្រូវខ្ជះខ្ជាយ​ពេល​វេលា​ចោល​ទទេរ​​ៗ​ឡើយ​ គឺ​ធ្វើយ៉ាងណា​ត្រូវតែ​រូតរះ​ធ្វើកិច្ច​ការងារ​ទាំងអស់​នោះ​ឱ្យ​ហើយ​ទាន់នៅពេល​ និងទាន់​នៅមាន​កម្លាំង ​និងរហូត​ដល់មាន​អ្នកខ្លះ​ស្ទើរតែ​លែង​មាន​ថ្ងៃឈប់​សម្រាក​សម្រាប់​ខ្លួនឯង​ និងគ្រួសារ​នៅថ្ងៃចុង​សប្ដាហ៍​ទៀតផង​ ។ ​ទស្សនៈនេះ​ ពិតជា​មិនខុសទេ​ ប៉ុន្តែ​វាប្រហែល​អាចជា​ល្អបាន​សម្រាប់​តែខ្លួន​អ្នក​ផ្ទាល់​តែប៉ុណ្ណោះ ​។​
យោង​តាម​ការបញ្ជាក់​របស់​លោក​ Ryan​ Kahn ​ស្ថាបនិក​នៃក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​មួយឈ្នោះ​ The Hired Group ​បានប្រាប់​ឱ្យដឹង​ថា​៖ ​ភាពជោគជ័យ​ដោយការ​ខិតខំព្យាយាម ​វាគឺជា​រឿងល្អ​ ប៉ុន្តែ​បើ​ការព្យាយាម​នោះ​ត្រូវ​ចេះ​កំណត់​អំពី​ព្រំដែន​របស់វា​ឱ្យបាន​ច្បាស់ ​ដោយ​ស្រប​ទៅតាម​កាលៈទេសៈ ​សមត្ថភាព​ខ្លួនឯង​ និង​បរិយាកាស​ផងនោះ​ គឺវារឹតតែ​ប្រសើរ​ ។ លោកបាន​ប​ន្ថែមថា៖​ សម្រាប់​បុគ្គល​ជោគជ័យ​ គឺគេខិតខំ​ធ្វើការ​ខ្លាំងណាស់​ ប៉ុន្តែ​មិនមែន​ខិតខំ​ហួស​ដែនកំណត់​រហូតដល់​ភ្លេចគិត​ពីខ្លួនឯង​ និងសុភមង្គល​គ្រួសារនោះទេ​ ។ លោកថា៖ ​បុគ្គលដែល​ជោគជ័យ​ភាគច្រើន ​គឺគេ​តែងតែ​ចំណាយ​ពេលវេលា​កម្សាន្ត ​និងលំហែ​ខ្លះ​តាមលក្ខណៈ​ស្ងប់ស្ងាត់​ និងអាច​ផ្ដល់ផល​ប្រយោជន៍​​​​ចំពោះសុខភាព​សម្រាប់​ខ្លួនគេ ​និងជាមួយ​នឹង​គ្រួសារ​របស់គេ​ដើម្បីរំសាយ​ភាពស្មុគស្មាញ ​និងភាព​តក់​ប្រមល់​ដែល​បានកើត​ឡើង​ក្នុងរយៈពេល​នៃថ្ងៃធ្វើការ​ចាប់​ពីថ្ងៃ​ច័ន្ទ-ថ្ងៃសុក្រ​ ។​ ដូច្នេះ​ដើម្បី​ក្លាយជា​អ្នក​ជោគជ័យ​ក្នុងជីវិត ​និងការងារ​ពិត​ប្រាកដ​ គឺអ្នក​គួរតែ​ចំណាយ​ពេល​វេលា​ខ្លះ​សម្រាប់​លំហែ ​និង​ថែរក្សា​សុខភាព​ផ្លូវកាយ ​និងផ្លូវ​ចិត្តខ្លួន​ឯង​ខ្លះផង​ ៕​

រឿង​មួយ​ដែល​បុគ្គល​ជោគជ័យ​មិន​ដែល​ធ្វើនៅ​ថ្ងៃចុងសប្ដាហ៍​ដោយ៖ ឈូកស
ប្រភព៖ BI