ការ​លេង​ទល់​នឹង​ MSN មិន​មែន​ជា​សុបិន្ត​អាក្រក់ទេ​សម្រាប់​ Bravo

Claudio Bravo បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ Uefa.com ប្រាប់​ពី​ជីវិត​បាល់​ទាត់​ថ្មី​របស់​ខ្លួន​នៅ​ Manchester City និង​ការ​ត្រៀម​ខ្លួន​លេង​ទល់​ជាមួយ​ក្រុម​ចាស់​ Barcelona នៅ​ការ​ប្រកួត​ Champions League ខែ​ក្រោយ​នេះ។​

  ការ​លេង​ទល់​នឹង​ MSN មិន​មែន​ជា​សុបិន្ត​អាក្រក់ទេ​សម្រាប់​ BravoBravo និង MSN

 

អ្នក​ចាំ​ទី​សញ្ជាតិ​ឈីលី​ បង្ហាញ​ការ​ចាប់​អារម្មណ៍​ និង​ហៅ​វា​ថា​ជា​ឱកាស​មួយ​ដែល​អាច​ប្រឈម​មុខ​នឹង​ កំពូល​ក្រុម​ប្រយុទ្ធ​ MSN ​មាន​ Lionel Messi, Luis Suarez និង Neymar ព្រោះ​ពួកគេ​ទាំង​អស់​សុទ្ធ​តែ​ស្គាល់​គ្នា​ច្បាស់​កាល​លេង​នៅ​អេស្ប៉ាញ។

 

ខុស​ប្លែក​ពី​ការ​មើល​ឃើញ​ជា​ទូទៅ​ថា​ ការ​ប៉ះ​ MSN គឺ​ជា​ការ​គម្រាម​កំហែង តែ​ផ្ទុយ​ទៅ​វិញ​ Bravo មិន​បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ទេ ដោយ​សារ​រូប​គេ​ចង់​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ដែល​ស្ថិត​នៅ​កម្រិត​កំពូល។

 

ការ​លេង​ទល់​នឹង​ MSN មិន​មែន​ជា​សុបិន្ត​អាក្រក់ទេ​សម្រាប់​ Bravo

 

“វា​មិន​មែន​ជា​សុបិន្ត​អាក្រក់​ទេ ដែល​ប៉ះ MSN តែ​វា​នឹង​ផ្ដល់​បទ​ពិសោធន៍​ល្អ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ធ្លាប់​លេង​ទល់​នឹង​ ពួក​គេ​រួច​មក​ហើយ​កាល​លេង​ឲ្យ​ក្រុម​ Real Sociedad”។ កីឡាករ​វ័យ ៣៣ឆ្នាំ​បញ្ជាក់​ដូច្នេះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English