ហ្វីលីពីន​ប្រាប់​ពិភព​លោក​កុំ​ឲ្យ​លូន​លាន់​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​លោក Duterte

ហ្វីលីពីន​ប្រាប់​ពិភព​លោក​កុំ​ឲ្យ​លូន​លាន់​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​លោក Duterte
ប្រមុខកាទូតហ្វីលីពីន បានប្រាប់ទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃម្សិលមិញថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មានអាណត្តិមិនវែងនោះឡើយ ហើយពិភពលោកមិនគួរលូកលាន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់លោកនោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅឯសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីកាty3របរទេសហ្វីលីពីន លោក Perfecto Yasay បាននិយាយថា រដ្ឋាភិបាលលោក Duterte មានបំណងរំដោះពលរដ្ឋហ្វីលីពីន ពីអំពើពុករលួយ និងការអនុវត្តបែបមិនរីកចម្រើនដទៃទៀត ក្នុងនោះមានទាំងការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនផងដែរ។

លោក Duterte បានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីចុងខែមិថុនាកន្លងមក បន្ទាប់ពីលោកឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី៩ ខែឧសភាកន្លងមក ដោយសារតែការសន្យាបង្ក្រាបគ្រឿងញៀនរបស់លោក។

ប៉ូលិសហ្វីលីពីននិយាយថា រយៈពេល ១១សប្ដាហ៍មកនេះ មនុស្សជិត ៣ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte៕

ប្រភព៖ VOD

  • ហ្វីលីពីន​ប្រាប់​ពិភព​លោក​កុំ​ឲ្យ​លូន​លាន់​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​លោក Duterte已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: