​ខេត្ត​អាយុធ្យា​រង​ទឹក​ជំនន់​ខ្លាំង​ក្លា

កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា ខេត្តអាយុធ្យាបានរងទឹកជំនន់យ៉ាងខ្លាំង ដោយសារតែជំនន់ទឹកទន្លេចៅព្រះយ៉ា និងទន្លេណយ ដោយបានជន់លិចភូមិដ្នាន ២០៤កន្លែង នៅតាមស្រុកចំនួន ៤ ក្នុងខេត្តនេះ។

កាសែតថៃមួយនេះ បានផ្សាយបន្តថា គិតត្រឹមថ្ងៃអាទិត្យនេះ ទឹកជំនន់ បានប៉ះពាល់ដល់ប្រជាជនថៃប្រហែល ១ម៉ឺន ១ពាន់នាក់ នៅតាមបណ្ដាភូមិចំនួន ៨៦កន្លែង។

ទោះជាយ៉ាងណា មិនមានសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាជនថៃនោះឡើយ តំបន់ភាគកណ្ដាលប្រទេសថៃ កំពុងលិចលង់ក្រោមទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕
​ខេត្ត​អាយុធ្យា​រង​ទឹក​ជំនន់​ខ្លាំង​ក្លា

​ខេត្ត​អាយុធ្យា​រង​ទឹក​ជំនន់​ខ្លាំង​ក្លា

​ខេត្ត​អាយុធ្យា​រង​ទឹក​ជំនន់​ខ្លាំង​ក្លា

​ខេត្ត​អាយុធ្យា​រង​ទឹក​ជំនន់​ខ្លាំង​ក្លា

ប្រភព៖ VOD