កូរ៉េ​ខាងជើង​​បង្ហាញ​​យន្តហោះ​ចំ​ពេល​ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែម

កូរ៉េ​ខាងជើង​​បង្ហាញ​​យន្តហោះ​ចំ​ពេល​ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែម
កូរ៉េខាងជើងកំពុងបង្ហាញយន្តហោះរបស់ខ្លួន(រូបភាពពីទីភ្នាក់ងារChannel News Asia)

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើងបានបញ្ចេញយន្តហោះស៊ីវិល និងយន្តហោះកងទ័ពអាកាសរបស់ខ្លួន កាលពីថ្ងៃម្សិលមិញ ដែលជាការបង្ហាញជាសាធារណៈលើកដំបូងរបស់ប្រទេសនេះ ប៉ុន្មានសប្ដាហ៍ក្រោយពីរដ្ឋឯកោមួយនេះ សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៥របស់ខ្លួន។

AFP បានផ្សាយបន្តថា ពិធីបុណ្យអាកាសមិត្តភាពអន្តរជាតិទីក្រុងវ៉ុនសានរយៈពេល ២ថ្ងៃ ត្រូវបានគេរៀបចំឡើងនៅឯព្រលានយន្តហោះកាល់ម៉ា ដែលពីមុនគឺជាព្រលានយន្តហោះយោធា ស្ថិតនៅខាងកើតទីក្រុងវ៉ុនសាន។

ពិធីបុណ្យនេះ ត្រូវបានគេគ្រោងទុកតាំងពីមុនកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៥ របស់ខ្លួនទៅទៀត ដោយក្រុងព្យុងយ៉ាងថា ដើម្បីជំរុញវិស័យទេសចរណ៍នៅតំបន់ភាគខាងកើតទីក្រុងវ៉ុនសាន។

ប្រភព៖ VOD

  • កូរ៉េ​ខាងជើង​​បង្ហាញ​​យន្តហោះ​ចំ​ពេល​ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: