កែវយឺតធំបំផុត​ចាប់ផ្តើមដំណើរការនៅចិន​

កែវយឺតធំបំផុត​ចាប់ផ្តើមដំណើរការនៅចិន​
កែវយឺតធំបំផុតចាប់ផ្តើមដំណើរការនៅចិន (រូបភាពពី AFP)

ចិនដាក់ឲ្យដំណើរការកែវយឺតធំបំផុតនៅភាគនិរតីនៃប្រទេសប្រទេសរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសំអាងថា ដើម្បីប្រើងាយស្រួលក្នុងការស្រាវជ្រាវនិងជួយសង្គ្រោះដល់ជីវិតមនុស្សជាតិ។

កែវយឺតនេះមានទំហំ៥០០ម៉ែត្រ ដែលលាតត្រដាងជ្រលងភ្នំ នៅក្នុងតំបន់ Guizhou បានចាប់ផ្តើមដំណើរការកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមសារព័ត៌មានរដ្ឋចិនស៊ីនហួរ។

ការកសាងកែវយឺតនេះ រដ្ឋាភិបាលចិនបានចំណាយអស់ថវិកាប្រមាណ១,២ពាន់លានយ័ន ដែលស្មើនឹងប្រមាណ១៨០លានដុល្លារ។ មន្ត្រីរបស់ចិនបានថ្លែងថា កែវនេះមានសមត្ថភាពខ្ពស់ក្នុងការស្វែងរកទីតាំងនិង សញ្ញាដែលមនុស្សកំពុងស្ថិតនៅក្នុងសភាពផ្សេងៗដើម្បីជួយសង្គ្រោះ៕

ប្រភព៖ VOD