ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក

ផ្ទាំងទឹកកកនៅ Greenland ដែលជាផ្ទាំងទឹកកកទឹកសាបធំបំផុតទី២ក្នុងលោក ពេលនេះត្រូវបានគេប្រកាសឲ្យដឹងថា វារលាយលឿនជាងការរំពឹងទុកហើយ ហើយបើផ្ទាំងទឹកកកទាំងនោះរលាយអស់តែម្ដង វានឹងធ្វើឲ្យកម្ពស់ទឹកសមុទ្រឡើងខ្ពស់ជាង៦ម៉ែត្របន្ថែមទៀត ដែលនេះជាសេណារីយ៉ូដ៏អាក្រក់បំផុត សម្រាប់គិតទុកមុន ។

ផ្ទាំងទឹកកកនៅ Greenland មានវិសាលភាពគ្របដណ្ដប់ដែនដី៨០ភាគរយ នៃផ្ទៃដីកោះសរុប ស្មើនឹងផ្ទៃដីជាង១៦៩៩០៣២គីឡូម៉ែត្រការ៉េ ហើយបើសិនជាវារលាយមែននោះ កម្ពស់ទឹកសមុទ្រនឹងកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់ ដោយបច្ចុប្បន្ននេះ វាបានបាត់បង់ផ្ទាំងទឹកកកទម្ងន់៣០ពាន់ពាន់លានផោនហើយ (១ផោនស្មើនឹង០.៤៥គីឡូក្រាម) ដែលចំនួននេះ ច្រើនជាងការដែលគេព្យាករណ៍ពីលើកមុន ។

មានន័យថា ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ទឹកកកនៅ Greenland រលាយលើសពីការរំពឹងទុក៧.៦% ដោយគេរំពឹងទុកត្រឹមតែ ២៥០០ Gigatons ប៉ុណ្ណោះ តែជាក់ស្ដែងវាកើនដល់ ២៧០០ Gigatons ។ សូមបញ្ជាក់ថា ១ Gigatons ស្មើនឹង១ពាន់លានតោន ដូច្នេះ ២៥០០ Gigatons ស្មើនឹង២៥០០ពាន់លានតោន ។

គួររម្លឹកថា Greenland ជាកន្លែងដែលមានផ្ទាំងទឹកកកទឹកសាបធំបំផុតទី២ក្នុងលោក បន្ទាប់ពីផ្ទាំងទឹកកកនៅអាកទិច ហើយការរលាយទឹកកកទាំងនោះ ជាកង្វល់របស់ពិភពលោក ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើន ជាពិសេសគឺប្រទេសទាបៗ និងជាប់សមុទ្រតែម្ដង ៕
ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក

ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក

ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក

ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក

ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក

ប្រែសម្រួល៖ kqube
ប្រភព៖ IBT

  • ទឹកកក​នៅ Greenland រលាយ​លឿន​ជាង​ការ​រំពឹង​ទុក​ ជា​កង្វល់​រួម​របស់​ពិភពលោក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: