ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី 28 និង 29 កញ្ញា

សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា សូមអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី 28 និង 29 កញ្ញា 2016 នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ អាគារ L ចាប់ពីម៉ោង9ព្រឹក ដល់ម៉ោង 7ល្ងាច។ កាលបរិច្ឆេទថ្មីនេះ គឺលឿនជាងកាលបរិច្ឆេទ ដែលក្រុមហ៊ុនបានប្រកាសលើកមុន ដោយសារក្រុមហ៊ុន បានខិតខំដើម្បីអោយអតិថិជន ទទួលបានភាពរីករាយជាមួយនឹងបានទូរស័ព្ទថ្មីមុន ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ 

ក្រុមហ៊ុនយើងខ្ញុំនឹងផ្តល់ជូន អង្គចងចាំ64GB មួយផងដែរ នៅពេលដែលអតិថិជនអញ្ជើញមកទទួលយក Galaxy Note7 ថ្មីនេះ។ ដើម្បីអោយកម្មវិធីប្តូរយកទូរស័ព្ទថ្មីនេះ ប្រព្រឹត្តិទៅដោយរលូន ក្រុមហ៊ុនសូមលើកទឹកចិត្តអតិថិជន ទាំងអស់ធ្វើការរក្សាទុកឯកសារនានា (Data Back Up) នៅក្នុងទូរស័ព្ទរបស់លោកអ្នក មុនពេលអញ្ជើញមកទទួលយកទូរស័ព្ទថ្មី។

ដើម្បីងាយស្រួលដល់អតិថិជនសំគាល់អំពីទូរស័ព្ទ Galaxy Note7 ថ្មី ក្រុមហ៊ុនសាមសុង បានបង្កើតអាយខន់ ពណ៌បៃតងដែលមាននៅលើ 1) the Status Bar; 2) the Always On Display screen; និង 3) the Power Off prompt screen ដូចរូបភាពខាងក្រោម៖

ក្រុមហ៊ុនសាមសុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយោគយល់ និងការគាំទ្ររបស់អតិថិជន ចំពោះក្រុមហ៊ុនយើងខ្ញុំ ហើយក្រុមហ៊ុននឹងព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីសុវត្ថិភាពរបស់អតិថិជន និងភាពរីករាយជាមួយ នឹងការប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី 28 និង 29 កញ្ញា

ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7 ទាំងអស់មកទទួលយក Galaxy Note7 ថ្មី នៅថ្ងៃទី 28 និង 29 កញ្ញា