អីក៏សម្បើមម្ល៉េះ! មិនទាន់យប់ជ្រៅផង

រាជធានី​ភ្នំពេញ ៖ ២​នាក់​បងប្អូន​ប្រុស-​ស្រី​ឌុ​ប​គ្នា ត្រឡប់​​មក​ពីញ៉ាំ​អាហារ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ ក៏ត្រូវ​ជនសង្ស័យ​ដេញ​តាម​ភ្ជង់​ប្លន់​ដល់​មុខ​ផ្ទះ​​យក​ម៉ូតូ Zoomer x មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ​កញ្ញា នៅ​ចំណុច​មុខ​ផ្ទះ​ភូមិ​ព្រៃ​កំបុត ក្រុម​​២ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​​ឈ្មោះ​អ៊ូ សេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​​លក់​គ្រឿង​ជាងដែក ​ចំណែក​​ប្អូនស្រី​​ឈ្មោះអ៊ូ មី អាយុ​១៦​ឆ្នាំ ជា​សិស្ស​​ និង​ម៉ូតូ​ដែល​ត្រូវ​ចោរ​ប្លន់​យក​ទៅ​បាត់​ម៉ាក zoomer x ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GA-8767​។

បើតាម​សម្តី​ជន​រង​គ្រោះ​​បាន​ឱ្យដឹង​​ថា នៅ​មុន​ពេល​កើតហេតុ ​រួប​គេ​និង​ប្អូនស្រី​បាន​ឌុ​ប​គ្នា​មក​ពី​ញុំ​អាហារ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ខណៈ​ពេល​ញ៉ាំ​រួច ហើយ​ជិះ​ម៉ូតូឌុប​គ្នា​មក​ដល់​មុខ​ផ្ទះ ។ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក ពណ៌​ទឹកក្រូច មិន​ចាំ​ស្លាក​លេខ​ទេ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ភ្ជង់​គំរាម​បាញ់​ប្លន់​យកម៉ូតូ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ភ័យ​ បាន​ចុះ​ពីលើ​ម៉ូតូ​​រត់គេច ត្រូវ​ជនសង្ស័យម្នាក់​ក្នុង​ចំណោម​២​នាក់​​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​សុ​វត្ថិ​ភាព ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ដើម្បី​មូលដ្ឋាន​ ដើម្បី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​អោយ​ជួយ​អន្តរាគមន៍ ។