Sevilla និង Juventus សម្លឹងរកជ័យជម្នះដូចគ្នា នៅរាត្រីនេះ

ក្រុមកំពុងឡើងទម្រង់លេង Sevilla របស់អេស្ប៉ាញ និងក្រុមម្ចាស់ជើងឯករបស់អ៊ីតាលី Juventus នឹងសម្លឹករកការដណ្តើមបាន៣ពិន្ទុដូចគ្នានៅរាត្រីនេះ នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Lyon និង Dinamo Zagreb រៀងៗខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ CHampions League ក្នុងពូល H។

Juventus-and-Sevilla

ក្រុម Sevilla នឹងមានឱកាសដ៏ល្អមួយក្នុងការដណ្តើមបាន៣ពិន្ទុ ក្រោយពីក្រុមជើងឯក Europa League បីសម័យកាលជាប់ៗគ្នាមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Juventus កាលពីថ្ងៃបើកឆាក។ ការរងបរាជ័យ ៣-១ នៅលើទឹកដីក្រុម Bilbao ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍ បានបញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុម Sevilla ត្រឹម៦ប្រកួតជាប់ៗគ្នា។ ដោយឡែក ក្រុម Lyon បានផ្តួល Dinamo Zagreb ៣-០ ក្នុងថ្ងៃប្រកួតបើកឆាកក្នុងពូល ប៉ុន្តែ ឈ្នះតែមួយលើកគត់ក្នុងចំណោការប្រកួតក្របខ័ណ្ឌ Ligue 1 ចំនួន៥លើកចុងក្រោយរបស់ពួកគេ។

ដោយឡែក ក្រុម Juventus ដែលជាជើងឯករងនៃ Champions League ឆ្នាំ២០១៥ នឹងសម្លឹងរកការដណ្តើមយកជ័យជម្នះដ៏កក់ក្តៅមួយ នៅពេលជួបក្រុមក្រូអាស៊ី Dinamo ដែលជាក្រុមខ្សោយជាងគេបំផុតក្នុងពូល។ ប៉ុន្តែ Juventus មានបញ្ហារបួសកីឡាករជាច្រើនដូចជា Kwadwo Asamoah, Daniele Rugani, Medhi Benatia និង Claudio Marchisio ក្រោយពីឈ្នះក្រុម Palermo ១-០ កាលពីចុងសប្តាហ៍មុន។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post Sevilla និង Juventus សម្លឹងរកជ័យជម្នះដូចគ្នា នៅរាត្រីនេះ appeared first on CamboSport.