លេច​ធ្លាយ​រាង​ផ្លូវការ​ ​កំពូល​ស្មាតហ្វូន​របស់​ ​Google

វត្តមាន​ថ្មី​នៃ​កំពូល​ស្មាតហ្វូន​របស់​ ​Google​ ​ម៉ូដែល​ ​Pixel​ ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ ​៤​ ​តុលា​ ​២០១៦​ ​ប៉ុន្តែ​ព័ត៌មាន​លេច​ធ្លាយ​មួយ​ត្រូវ​គេ​ជឿ​ថា​ជា​រាង​ពិត​របស់​ ​Pixel​ ​ទៅ​ហើយ។

 

លេច​ធ្លាយ​រាង​ផ្លូវការ​ ​កំពូល​ស្មាតហ្វូន​របស់​ ​Google

 

តាម​ការ​បង្ហាញ​នោះ​ ​Pixel​ ​មាន​ការ​រចនា​ប្លែក​ ​ដោយ​ផ្ទាំង​ខាង​មុខ​មិន​មាន​ប៊ូតុង​អ្វី​ទេ​ ​តែ​មាន​ ​Sensor​ ​សម្រាប់​ស្កេន​ក្រយៅ​ដៃ​ ​ហើយ​ផ្នែក​ខាង​មាន​ប៊ូតុង​បិទ​បើក​ ​និង​ប៊ូតុង​សំឡេង។

 

លើស​ពី​នេះ​គេ​ដឹង​ថា​ ​Pixel​ ​នឹង​ចេញ​ ​២​ ​ម៉ូដែល​ ​គឺ​ ​Pixel​ ​និង​Pixel XL​ ​ដែល​មាន​ ​CPU​ ​ប្រភេទ​ ​Snapdragon 821​ ​RAM​ ​4GB​ ​កាមេរ៉ា​ក្រោយ​ ​១២MB​ ​និង​កាមេរ៉ា​មុខ​ ​៨MB​ ​ហើយ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​Nougat 7.1។

 

ចំពោះ​ ​Pixel​ ​មាន​អេក្រង់​បង្ហាញ​រូប​កម្រិត​ ​1080p​ ​ទំហំ​ ​៥​ ​អ៊ីញ​ ​កម្លាំង​ថ្ម​ ​២, ៧៧០mAh​ ​និង​ ​Pixel​ ​XL​ ​មាន​អេក្រង់​បង្ហាញ​រូប​កម្រិត​ ​QHD​ ​ទំហំ​ ​៥,៥​ ​អ៊ីញ​ ​ជា​មួយ​កម្លាំង​ថ្ម​ ​៣, ៤៥០mAh​ ​ហើយ​ស្មាតហ្វូន​ទាំង​ពីរ​អាច​ធន់​ទឹក​ ​និង​ធូលី​កម្រិត​ ​IP 53៕

 

អាន​បន្ត​ ​៖​ ធ្វើ​តាម​វីដេអូ​​ស្វាន​ iPhone 7 ដាក់​រន្ធ​កាស​​ ចុងក្រោយ​ទឹក​ភ្នែក

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena