Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

ជាមួយ​គ្នា​នេះ​ដែរ អវត្តមាន​របស់​កំពូល​ក្រុម​ចម្រៀង​ដូច​ជា Girls’ Generation និង2NE1 នៅ​ក្នុង​តារាង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

 

ព្រឹក​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន The Daily Sports បាន​ប្រកាស​លទ្ធផល​សិល្បករ និង​សិល្ប​ការិនី​៣០​រូប​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ដើម្បី​អបអរ​គម្រប់​ខួប​៤៧​ឆ្នាំ​របស់​ខ្លួន។ លទ្ធផល​នេះ​បាន​ពឹង​ផ្អែក​លើ​ការ​បោះ​ឆ្នោត​២​ដង​ដោយ​លើក​ទី​១​យក​តាម​ការ​ជ្រើស​រើស​របស់​អ្នក​ជំនាញ​ក្នុង​សិល្បៈ​ចំនួន​១៥០រូប និង​លើក​ទី​២​គិត​តាម​ការ​បោះ​ឆ្នោត​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត។

 

ជាមួយ​នឹង​ប្រជាប្រិយ​ភាព​ដ៏​ធំ​លើស​ពី​ការ​រំពឹង​ទុក​របស់​រឿង​ភាគ “ម្ចាស់​ព្រះអាទិត្យ” តារា​សម្ដែង​រូប​ស្រស់ Song Joong Ki បាន​វ៉ា​មុខ​សិល្បករ​ចាស់​វស្សា​ជា​ច្រើន​រូប​ដើម្បី​ដណ្ដើម​បាន​ជយលាភី​លេខ​១។ ស្រដៀង​គ្នា​នឹង Song Joong Ki ដែរ ដោយ​សារ​តែ​ជោគជ័យ​របស់​ភាពយន្ត “រថភ្លើង​ទៅ​ប៊ូសាន” Gong Yoo ក៏​មាន​វត្តមាន​នៅ​ក្នុង​តារាង​នេះ​ដែរ។

 

យ៉ាងណាក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ក្រុម​ចម្រៀង​ស្រី​កំពូល​ៗ​ដូច​ជា Girls’ Generation និង2NE1 បែរ​ជា​គ្មាន​មុខ​នៅ​ទី​នេះ និង​ត្រូវ​ជំនួស​ដោយ​ក្រុម​ចម្រៀង​ស្រករ​ក្រោយ​ដូច​ជា I.O.I និងTwice ទៅ​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ​ឆ្នាំ​២០១៦៕

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

Song Joong Ki ជាប់​លេខ​១

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

ពិធីករ Yoo Jae Suk ជាប់​លេខ៣

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

ម្ចាស់ផលិតកម្ម SM Lee Soo Man ជាប់លេខ៧ និងម្ចាស់ផលិតកម្ម YG Yang Hyun Suk ជាប់លេខ១៣

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

G-Dragon ជាប់លេខ៩

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ Gong Yoo ជាប់លេខ១១

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

Big Bang ជាប់លេខ១៤

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

I.O.I ជាប់លេខ១៦

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េG-Friendsជាប់លេខ២០

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េTwice ជាប់លេខ២៧

 

Song Joong Ki វ៉ាមុខ Gong Yoo និងG-Dragon ក្លាយ​ជា​តារា​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

Song Hye Kyo គឺ​ជាតារា​សម្ដែង​ស្រី​តែមួយគត់​ដែលមាន​មុខ​នៅ​ទីនេះ នាងជាប់លេខ២៦

 

ចុចអាន៖តារា​ប្រុស​កូរ៉េ​៧​រូប​ដែល​មាន​ស្បែក​មុខ​ស្អាត​ដល់​ថ្នាក់​ស្រី​ៗ​សុំ​ខ្មាស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖inquirer