អស់​ស្ទះ! Jelly Bunny ចេញ​លក់​ម៉ូដ​ប្លែក​ៗរៀងរាល់​សប្ដាហ៍

ម៉ូដ​ថ្មី​ៗ​ប្រមាណ​ជា១០០ម៉ូដ​របស់ Jelly Bunny FW 2016 ត្រូវ​បាន​បញ្ចេញ​លក់​ប្លែក​ៗគ្នា​ជា​រៀងរាល់​សប្ដាហ៍​នៅ​ហាង Jelly Bunny ផ្សារ​ទំនើប AEON ជាន់​ផ្ទាល់​ដី។ ការកំណត់​បែបនេះ​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល  អាច​ស្វែង​រក​បាន​នូវ​ម៉ូដ​ថ្មី​ៗ​ទាំង​អស់​នោះ​បាន​ភ្លាមៗ មិនបាច់​ទន្ទឹង​រង់ចាំ​យូរ​ថ្ងៃ។

 

អស់​ស្ទះ!  Jelly Bunny ចេញ​លក់​ម៉ូដ​ប្លែក​ៗរៀងរាល់​សប្ដាហ៍

 

អ្នក​លក់​​ប្រចាំ​​ហាង​ Jelly Bunny កញ្ញា នុ​ច បាន​​ឲ្យ​​ដឹង​​ថា ស្បែក​ជើង​​ទាំង​អស់​​ត្រូវ​​ឆ្លងកាត់​​ការ​​ជ្រើស​​រើស​​ម៉ូដ​​យ៉ាង​​ម៉ត់ចត់​​ឲ្យ​ត្រូវ​​តាម​រដូវ​កាល​​មុន​នឹង​​យក​​មក​​លក់ ថែម​ទាំង​​មាន​​ម៉ូដ​​ថ្មី​ៗ​​មិន​​ដាច់ ធ្វើ​​យ៉ាង​​ណា​​ឲ្យ​​អតិថិជន​​ទទួល​​អារម្មណ៍​​ថា​​ពិសេស​​ពេល​​ចូល​​ដល់​​ក្នុង​ហាង Jelly Bunny។ «ពេល​​បាន​​ឃើញ​​ម៉ូដ​​ផ្សេង​ៗ​​ប្លែក​​គ្នា​​ជា​​រឿយៗ ធ្វើ​​ឲ្យ​​អតិថិជន​​កាន់​តែ​​ចាប់​អារម្មណ៍​​ចង់​​មក​​ហាង​​យើង​​ជា​ប្រចាំ ដើម្បី​រក​មើល​​ម៉ូដ​​ដែល​​ស័ក្តិសម ត្រូវ​​នឹង​​ចំណូល​ចិត្ត​​របស់​​គេ ភាគច្រើន​​ភ្ញៀវ​​បា​ន​​ល​​សាក​​ស្បែកជើង​​យើង​​ហើយ ច្រើន​តែ​​ពេញ​ចិត្ត​ហើយ​​សម្រេច​ចិត្ត​​ទិញ​​តែ​​ម្ដង»។

 

អស់​ស្ទះ!  Jelly Bunny ចេញ​លក់​ម៉ូដ​ប្លែក​ៗរៀងរាល់​សប្ដាហ៍

 

ទាក់​ទង​នឹង​​មូលហេតុ​​ដែល​​ធ្វើ​​ឲ្យ Jelly Bunny ពេញ​​និយម​​នៅ​​កម្ពុជា​​បច្ចុប្បន្ន កញ្ញា​​បញ្ជាក់​ថា ​ព្រោះ​តែ​ស្បែក​ជើង Jelly Bunny មាន​ម៉ូដ​ស្អាត​ៗ​គួរ​​​ឲ្យ​​ស្រលាញ់ និង​គួរ​​ឲ្យ​​ចង់​​ពាក់ ផលិត​​ពី​​ជ័រ​​គុណភាព​​ខ្ពស់ មិន​​ប៉ះពាល់​​សុខភាព ពាក់​​បាន​​ងាយ​​ស្រួស​​គ្រប់​​កាលៈទេសៈ មាន​​ក្លិន​​វ៉ា​នីឡា​​​ក្នុង​​​ស្បែក​​ជើង និង​ជាប់​​​ធន់​បាន​​យូរ រីឯ​​​​តម្លៃ​​ក៏​​សមរម្យ ត្រូវ​ចិត្ត​​សុភាព​នារី​​គ្រប់​វ័យ។

 

អស់​ស្ទះ!  Jelly Bunny ចេញ​លក់​ម៉ូដ​ប្លែក​ៗរៀងរាល់​សប្ដាហ៍

 

រដូវ​​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ហើយ សុភាព​នារី​​ទាំងអស់ សូម​​កុំ​​ភ្លេច​​ទៅ​​ហាង​ Jelly Bunny ដើម្បី​​ស្វែង​រក​​ស្បែក​ជើង​​និង​កាបូប​ដែល​​ស៊ី​ជាមួយ​​ឈុត​​សម្លៀក​​​បំពាក់​​ទៅ​​វត្ត​​របស់​​អ្នក​​ណា៎!

 

ចង់​​​ឃើញ​​​ម៉ូដ​ស្អាតៗ​ថ្មី​បំផុត​​របស់ Jelly Bunny ប្រចាំ​ឆ្នាំ​២០១៦ សូម​​ចូល​​ទៅ​​ទំព័រ​​ផ្លូវការ​​របស់ ​Jelly Bunny ដូច​​ខាង​​ក្រោម ៖

Facebook: JellybunnyCambodia

Website: http://www.jellybunny.com