រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋាន​សួគ៌​បូគោ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត គឺជា រមណីយដ្ឋាន​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ និង អន្ដរជាតិ តាមរយៈ​​នៅ​លើ​ភ្នំ​នេះ​មាន​ដូចជា វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន ផងដែរ។

ទន្ទឹម​នឹង​នេះ ភ្នំ​បូគោ ដែល​មាន​កម្ពស់​ ១០៧ម៉ែត្រ គឺ​មាន​ធាតុ​អាកាស​ត្រជាក់​បង្គួរ​ ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​ទាំង​ឡាយ​មាន​ភាព​​រីកស្រស់​គ្រប់ពេលវេលា ព្រមទាំង​មាន​ទេស​ភាព​ធម្មជាតិ​ដ៏​ល្អៗ ដូចជា មាន​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ឥតគណនា នៅ​រាយប៉ាយ​ក្រោម​ដើមរុក្ខជាតិ ខ្លះ​នៅ​កណ្ដាល​វាល​ ខ្លះ​ទៀត​​មើល​ទៅ​មាន​រាងដូច​សត្វផ្សេងៗ ឬជារាង​សំពៅ​ជាដើម។​

ដោយសារ​តែ​​អាកាសធាតុ​នៅ​លើ​ភ្នំ​នេះ មាន​អាកាសធាតុ​ត្រជាក់​បង្គួរ​ជាប្រចាំ ដោយ​នៅ​ក្នុង​រដូវ​វស្សា ស្ថានភាព​អាកាសធាតុ​នៅ​លើ​ភ្នំ​នេះ កាន់តែ​មាន​សំណើម​និង​ចុះ​អ័ព្ទ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថានភាព​​អ្នក​បើកបរ​រថយន្ត​ឡើង​ភ្នំ ត្រូវ​តែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ព្រោះ​ពិបាក​មើល​ផ្លូវ ដូច្នេះ អ្នក​បើក​ឡាន​ទាំង​ឡាយ​រមែង​បើក​ហ្វា​ជាសញ្ញា​ឲ្យ​ឡាន​ម្ខាង​ទៀត​បាន​ដឹង។

សូមទស្សនា​បណ្ដុំរូបភាព​ខាង​ក្រោម​នេះ ដែល​ផ្ដិត​ដោយ​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក៖

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​ឡើង​លើ​ភ្នំ​បូគោ ចំ​ពេល​អ័ព្ទ​ចុះ​ខ្លាំង

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

ផ្កាបំពង់ក្រឡោម

វត្តសំពៅ​ប្រាំ នៅ​លើ​ភ្នំបូគោ ដែល​ភ្ញៀវ​ទេសចរណ៍​បាន​ទៅ​ហើយ​ មិនគួរ​រំលង​វត្ត​បែប​ព្រះពុទ្ធសាសនា​មួយ​នេះ

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

វាលស្រែ ១០០

រូបសំណាក​ យាយម៉ៅ លើ​ភ្នំ​បូគោ

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

កាស៊ីណូ​ចាស់ លើ​ភ្នំ​បូគោ

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

លក្ខណៈ​ពិសេស​របស់​ខេត្ត​កំពត គឺ​យើង​មើល​ពី​លើ​ចុះ​ក្រោម​​​អាច​ឃើញ​ទិដ្ឋភាព​ខ្លះៗ​នៃក្រុងកំពត
ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រ​ពណ៌​ខៀវ​ស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

រមណីយដ្ឋាន​ ឋានសួគ៌បូគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា

គួរបញ្ជាក់​ថា ភ្នំ​បូកគោ​ គឺ​មាន​ចម្ងាយ​ប្រមាណ​ជា​ជាង ៤០គីឡូម៉ែត្រ ពី​ក្រុង​កំពត។ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល​ព្រះបាទស៊ីសុវត្ថិ៕​