ខេត្ត​ចំនួន​៦ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​១-៣​តុលា​ និពន្ធដោយ : ថ្មីៗ       September-27-2016, 9:47 am         564

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ខេត្ត​ចំនួន​៦ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​១-៣​តុលា​​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ចំពោះ ភ្លៀង ដែល​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ផ្នែក​ខ្លះ នៃ​ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល តាកែវ និង​ខេត្តកំពត ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែតុលា​។​

​យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា នេះ ខ្យល់មូសុង​និរតី បាន និង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន និង​កំពុង​អូសបន្លាយ​កាត់​លើ​ភាគ​កណ្តាល​ប្រទេស​ថៃ និង​ភាគខាងត្បូង​ប្រទេស​ឡាវ​។

​យោងតាម​ការ​ព្យាករ​នេះ ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប និង​វាលទំនាប គឺ​ភ្លៀង​នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ ជាមួយ​បរិមាណ​កើនឡើង​ពី​បង្គួរ​ទៅ​ច្រើន​។ ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​វិញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​៕