វីដេអូ Pen Pineapple Apple Pen កាន់តែល្បីខ្លាំង នៅលើអ៊ីនធឺណេត (មានវីដេអូ)

បរទេស៖ ថ្មីៗនេះប្រិយមិត្តមួយចំនួនធំ ច្បាស់ជាបានទស្សនាហើយនូវ វីដេអូ Pen Pineapple Apple Pen (PPAP) ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម។ តើចង់ដឹងអត់ថា វីដេអូនេះ មានប្រភពមកពីណា? ហើយនរណាជាតួរសម្តែងនៅក្នុងវីដេអូនេះ?

វីដេអូ PPAP គឺជាវីដេអូបែបកំប្លែងមួយប្រភេទ ដែលបង្កើតឡើងដោយតួអង្គត្លុករបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Piko-Taro ដែលសព្វថ្ងៃ វីដេអូរបស់ពួកគេ មានអ្នកចូលទស្សនាជាច្រើនលាននាក់ នៅក្នុង Youtube។

គួរបញ្ជាក់ផងដែរថា តាមពិតទៅ Piko-Taro នេះគឺជាឈ្មោះតួអង្គត្លុក នៅក្នុងវីដេអូមួយនេះតែប៉ុណ្ណោះ បង្កើតឡើងដោយ Dj Kosaka Daimaou ដែលមានឈ្មោះពិតថា Kazuhiko Kosaka ។  

បើយោងតាមអត្ថន័យរបស់វីដេអូនេះ គឺហាក់បីដូចជាគ្មានន័យអ្វីទេ។ វាគ្រាន់តែបង្កើតឡើងទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាដើម្បីការកម្សាន្តតែប៉ុណ្ណោះ ដោយក្នុងវីដេអូ គេឃើញ Piko-Taro ច្រៀងនិងរាំ ដោយមានការលាយចូលគ្នាជាមួយប៊ិច ផ្លែប៉ោម និងម្នាស់ ទើបដូច្នេះហើយ វីដេអូនេះត្រូវបានគេដាក់ឈ្មោះថា Pen Pineapple Apple Pen ។

បច្ចុប្បន្ននេះ វីដេអូ PPAP កំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសយុវវ័យនៅក្នុងតំបន់អាស៊ីនេះតែម្តង ដោយក្នុងនោះមានមនុស្សជាច្រើនបានថតវីដេអូ Cover តាម ផងដែរ ។ លើសពីនេះទៀត មានតារាល្បីៗមួយចំនួននៅក្នុងបណ្តាញសង្គម ច្រៀងធ្វើត្រាប់តាមផងដែរ ក្នុងនោះមានដូចជា Makomina និងក្រុមកូនភ្លោះ២នាក់បងប្អូន Riko-Rika ដែលជាអ្នកធ្វើឲ្យវីដេអូមួយនេះល្បីខ្លាំងជាងមុន៕

ដូច្នេះកុំឲ្យខាតពេលយូរទស្សនាវីដេអូនេះទាំងអស់គ្នា៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វីដេអូ Pen Pineapple Apple Pen កាន់តែល្បីខ្លាំង នៅលើអ៊ីនធឺណេត (មានវីដេអូ)

វីដេអូ Pen Pineapple Apple Pen កាន់តែល្បីខ្លាំង នៅលើអ៊ីនធឺណេត (មានវីដេអូ)