មិត្ត​ស្រី​ Ozil ​យំ​ ក្រោយ​ចេញ​ពី​ក្លឹប​រាត្រី​នៅ​ទីក្រុង​ឡុងដុង

Mesut Ozil ​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal ​ត្រូវ​បាន​​គេ​លួច​ថត​សកម្មភាព​​ពេល​ចេញ​ពី​ក្លឹប​រាត្រី​មួយ​កន្លែង​នៅ​ទីក្រុង​ឡុងដុង​ឈ្មោះ​ថា Libertine ​​កាល​ពី​យប់​​មិញ​ ខណៈ​ដែល​មិត្ត​ស្រី​របស់​គេ​ Mandy Capristo ​​បាន​បង្ហូរ​ទឹក​​ភ្នែក​នៅ​​លើ​រថយន្ត។

 

មិត្ត​ស្រី​ Ozil ​យំ​ ក្រោយ​ចេញ​ពី​ក្លឹប​រាត្រី​នៅ​ទីក្រុង​ឡុងដុង

Ozil អបអរ ក្រោយស៊ុតចូល Chelsea

 

​ក្នុង​រូប​ភាព​ប៉ុន្មាន​សន្លឹក​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Ozil ​បាន​ចាប់​ដៃ​មិត្ត​ស្រី​​​ Capristo ដែល​កំពុង​យំ​ និង​ព្យាយាម​លួងលោម​នាង។ ប៉ុន្តែ​គេ​ពុំ​បាន​ដឹង​ថា តារា​ម៉ូដែល​អាល្លឺម៉ង់​វ័យ​២៦​ឆ្នាំ​រូប​នោះ​ មាន​បញ្ហា​អ្វី​ជាមួយ​ Ozil ​​ឬ​អត់​នោះ​ទេ។

 

មិត្ត​ស្រី​ Ozil ​យំ​ ក្រោយ​ចេញ​ពី​ក្លឹប​រាត្រី​នៅ​ទីក្រុង​ឡុងដុង

 

មិត្ត​ស្រី​ Ozil ​យំ​ ក្រោយ​ចេញ​ពី​ក្លឹប​រាត្រី​នៅ​ទីក្រុង​ឡុងដុង

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ វ័យ​២៧​ឆ្នាំ​រូប​នេះ​ ​បាន​ទាក់ទង​ជាមួយ​​​​មិត្ត​ស្រី​ Capristo ​តាំង​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​បាន​ប៉ុន្មាន​ខែ​ ពួកគេ​​បាន​បែក​បាក់​គ្នា​ ខណៈ​ដែល​​ Ozil ​ត្រូវ​បាន​គេ​​ដឹង​ថា​​មាន​មិត្ត​ស្រី​ថ្មី​ទៀត។ ប៉ុន្តែ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​អ្នក​ទាំង​ពីរ​ក៏​ត្រូវ​គ្នា​វិញ ដោយ​ Ozil ​បង្ហោះ​រូប​ភាព​លើ​ Instagram និង​សរសេរ​អក្សរ​ថា “#OziStoIsBack”។

 

Ozil ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ ជួយ​ឲ្យ​ Arsenal ឈ្នះ​ Chelsea ​៣-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ហើយ​​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​ នឹង​ត្រូវ​ជួយ​កាំភ្លើង​ជា​បន្ត​ ដោយ​ត្រៀម​ប៉ះ​ក្រុម​ខ្លាំង​របស់​ស្វីស​ FC Basel ​ក្នុង​ការ​ប្រកួត​ UEFA Champions League នៅ​យប់​ថ្ងៃ​ពុធ​ស្អែក៕

 

មិត្ត​ស្រី​ Ozil ​យំ​ ក្រោយ​ចេញ​ពី​ក្លឹប​រាត្រី​នៅ​ទីក្រុង​ឡុងដុង

 

មិត្ត​ស្រី​ Ozil ​យំ​ ក្រោយ​ចេញ​ពី​ក្លឹប​រាត្រី​នៅ​ទីក្រុង​ឡុងដុង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail