ចាប់​ពី​ពេល​នេះ​តទៅ​ ប្រទេស​ ចិន​ មាន​ស្ថានីយ​យានអវកាស​មួយ​ដូចជា ​NASA​ ដែរ​

សូមទស្សនាវីដេអូ ៖ 

ស្ថានីយយានអវកាស Tiangong-2  ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីស្ថិតនៅកម្ពស់ ៣៩៣ គីឡូម៉ែត្រពីផែនដី ជាកន្លែងដែលប្រទេស ចិន ប្រើប្រាស់ជាសារមន្ទីរអវកាស សម្រាប់ការចុះចត និងសម្រាប់ការរៀបចំបន្តបេសកកម្មរបស់យានអវកាស ក្នុងការស្រាវជ្រាវ ។
នាយកការិយាល័យគ្រប់គ្រងដំណើរការបង្ហោះយាន នៃមជ្ឈមណ្ឌលគ្រប់គ្រងអវកាសរបស់ប្រទេស ប្រទេស ចិន និយាយថា យានកំពុងធ្វើដំណើរលើគន្លងតារាវិថី ហើយយាននេះនឹងត្រូវបានបញ្ជូនទៅដល់គោលដៅដែលបានកំណត់ មុនពេលអ្នកវិទ្យាសាស្ត្រភ្ជាប់ស្ថានីយយានអវកាស Tiangong-2 ជាមួយនឹង  យាន Shenzhou-11 ដែលមានមនុស្សទៅជាមួយ ។

ចាប់​ពី​ពេល​នេះ​តទៅ​ ប្រទេស​ ចិន​ មាន​ស្ថានីយ​យានអវកាស​មួយ​ដូចជា ​NASA​ ដែរ​

នាយកការិយាល័យបញ្ជាក់ថា ដំណើរការប្រព្រឹត្តទៅយ៉ាងល្អ ដោយស្ថានីយយានអវកាសនឹងទៅដល់ទីតាំងដែលបានកំណត់ដោយជោគជ័យ រួចហើយទើបភ្ជាប់ជាមួយយានមានមនុស្សឈ្មោះ Shenzhou-11 ។ ក្រោយបញ្ចប់ការគ្រប់គ្រងទៅលើការធ្វើដំណើរលើគន្លងតារាវិថី, បុគ្គលិកនឹងធ្វើការសាកល្បងជាច្រើន និងត្រៀមសម្រាប់ការបង្ហោះយានមានមនុស្ស ។

១០ ថ្ងៃក្រោយការបង្ហោះទៅកាន់អវកាស ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបទីក្រុង ជូគួន (Jiuquan), ស្ថានីយយានអវកាស Tiangong-2 ត្រៀមខ្លួនជាស្រេចដើម្បីភ្ជាប់ជាមួយយានអវកាស Shenzhou-11 ហើយសារមន្ទីរអវកាសនេះ នឹងត្រូវបានប្រើប្រាស់ពេញលេញជាលក្ខណស្ថានីយយានអវកាសរបស់ប្រទេស ចិន ។
យាន Shenzhou-11 នឹងនាំយកអវកាសយានិកពីររូបទៅកាន់ទីអវកាស ដើម្បីចូលទៅក្នុងសារមន្ទីរ Tiangong-2 ក្រោយពីភ្ជាប់ជាមួយស្ថានីយរយៈពេល ៣០ ថ្ងៃ ។ នៅខែ មេសា ឆ្នាំ ២០១៧ ប្រទេស ចិន នឹងបញ្ជូនយានអវកាសនាំយកសម្ភារមួយគ្រឿងឈ្មោះ Tianzhou-1 ដើម្បីនាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់សារមន្ទីរ Tiangong-2 ។

ចាប់​ពី​ពេល​នេះ​តទៅ​ ប្រទេស​ ចិន​ មាន​ស្ថានីយ​យានអវកាស​មួយ​ដូចជា ​NASA​ ដែរ​ ចាប់​ពី​ពេល​នេះ​តទៅ​ ប្រទេស​ ចិន​ មាន​ស្ថានីយ​យានអវកាស​មួយ​ដូចជា ​NASA​ ដែរ​

ប្រភព ៖ kqube

  • ចាប់​ពី​ពេល​នេះ​តទៅ​ ប្រទេស​ ចិន​ មាន​ស្ថានីយ​យានអវកាស​មួយ​ដូចជា ​NASA​ ដែរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: