អាមេរិក, ​អង់គ្លេស ​និង ​បារាំង ​ខឹង​​ រុស្ស៊ី​ ដើរ​ចេញ​ពី​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ

អាមេរិក, ​អង់គ្លេស ​និង ​បារាំង ​ខឹង​​ រុស្ស៊ី​ ដើរ​ចេញ​ពី​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ

បទឈប់បាញ់ផ្ដួចផ្ដើមបង្កើតឡើងដោយរដ្ឋមន្ត្រីការបរទេស អាមេរិក និង រុស្ស៊ី ត្រូវបានភាគជម្លោះក្នុងប្រទេស ស៊ីរី អនុវត្តត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ហើយទាហានរដ្ឋាភិបាល ស៊ីរី គាំទ្រដោយយន្តហោះ រុស្ស៊ី ចាប់ផ្ដើមវាយប្រហារកាន់តែខ្លាំងជាងមុនទៅលើទីតាំងក្រុមឧទ្ទាមក្នុងទីក្រុង អាលីប៉ូ សម្លាប់មនុស្សរាប់រយនាក់ ។សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និង បារាំង បានហៅសកម្មភាពរបស់ប្រទេស រុស្ស៊ី និងរដ្ឋាភិបាល ស៊ីរី ថាជាសកម្មភាពឃោរឃៅ គឺមិនមែនជាសកម្មភាពប្រឆាំងភេរវកម្មឡើយ ហើយប្រេសិតពិសេសទាំង ៣ ប្រទេសប្រចាំនៅអង្គការសហប្រជាជាតិ បានដើរចេញពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ នៅពេលដែលប្រេសិតពិសេសប្រទេស ស៊ីរី ថ្លែងទៅកាន់កិច្ចប្រជុំ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមសំណើរបស់សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និង បារាំង ដើម្បីពិភាក្សាអំពីការប្រយុទ្ធគ្នាដែលកំពុងកើនឡើងយ៉ាងខ្លាំងក្នុងទីក្រុង អាលីប៉ូ ក្រោយពីរដ្ឋាភិបាល ស៊ីរី ប្រកាសបើកប្រតិបត្តិការវាយប្រហារដើម្បីដណ្ដើមទីក្រុងនេះមកវិញ ពីក្រុមឧទ្ទាមផ្សេងៗ ដែលត្រួតត្រាផ្នែកមួយចំនួននៃទីក្រុងនេះ ។

ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី សម៉ានថា ផៅវឺ (Samantha Power)  និយាយថា អ្វីដែលប្រទេស រុស្ស៊ី កំពុងធ្វើ គឺមិនមែនជាសកម្មភាពប្រឆាំងភេរវកម្មឡើយ ប៉ុន្តែជាសកម្មភាពឃោរឃៅ ។ អ្នកស្រី ផៅវឺ បញ្ជាក់ថា ប្រទេស រុស្ស៊ី និងរដ្ឋាភិបាល ស៊ីរី បានបង្កើតសង្គ្រាម ជំនួសឲ្យការបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយពួកគេទម្លាក់គ្រាប់បែកទៅលើក្បួនជំនួយមនុស្សធម៌, មន្ទីរពេទ្យ និងអ្នកជួយសង្គ្រោះ ជំនួសឲ្យការជួយដល់ជីវិតជនស៊ីវិល ។

ប្រភព ៖ kqube

  • អាមេរិក, ​អង់គ្លេស ​និង ​បារាំង ​ខឹង​​ រុស្ស៊ី​ ដើរ​ចេញ​ពី​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: