ធ្លាយរឿងជនជាតិវៀតណាមចូលនេសាទទឹកដីខ្មែរបង់លុយម្នាក់​៤លានរៀល

ខេត្តកណ្តាល៖ មិនមែនទើបតែពេលនេះទេ ដែលជនជាតិវៀតណាមត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចព្រំដែនខ្មែរជាថ្នូរនឹងការបានចូលនេសាទក្នុងទឹកដីខ្មែរដោយសេរីនោះ ហើយក៏មិនមែនសម្រាប់តែទឹកដីខេត្តកណ្តាលដែរ នៅខេត្តតាកែវ ក៏មានជនជាតិវៀតណាមចូលនេសាទដោយខុសច្បាប់តាមរយៈការបង់ប្រាក់ឲ្យសមត្ថកិច្ចជំនាញដូចគ្នា ។ រីឯនៅតំបន់សមុទ្រ ទូកនេសាទវៀតណាម ក៏ត្រូវបង់លុយឲ្យអាជ្ញាធរ និងស្ថាប័នជំនាញខ្មែរដែរ ។

ធ្លាយរឿងជនជាតិវៀតណាមចូលនេសាទទឹកដីខ្មែរបង់លុយម្នាក់​៤លានរៀល

ករណីជាក់ស្តែងមួយបានកើតឡើង គ្រាដែលមន្ត្រីរដ្ឋបាលជលផលចតុមុខ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងទូកមួយគ្រឿង ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ គ្រាដែលកំពុងនេសាទខុសច្បាប់នៅបឹងឡូត៍លេខ១១ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។ បុរសជនជាតិវៀតណាម ឈ្មោះ ចឿង យ៉ាំងម៉ែវ អាយុ៤៥ឆ្នាំ មានស្រុកភូមិយ៉ាំងង៉ូវ ឃុំយ៉ាំងង៉ូវ ស្រុកអានភូ ខេត្តអានយ៉ាន ប្រទេសវៀតណាម ។

ធ្លាយរឿងជនជាតិវៀតណាមចូលនេសាទទឹកដីខ្មែរបង់លុយម្នាក់​៤លានរៀល

នៅពេលដែលមន្ត្រីជលផលនាំមកសាកសួរនៅស្នាក់ការ បុរសវៀតណាមនេះ បានអះអាងថា ខ្លួនមានអ្នកនាំ និងអ្នកកាងឲ្យចូលមកនេសាទក្នុងទឹកដីខ្មែរ ។ ជនជាតវៀតណាមរូបនេះបាននិយាយតាមរយៈអ្នកបកប្រែថា ខ្លួនត្រូវបានឈ្មោះ លឹម សាត ជាជនជាតិខ្មែរ ដែលជាអ្នករត់ការណ៍ជាមួយសមត្ថកិច្ចជំនាញអនុញ្ញាតឲ្យចូលមកនេសាទក្នុងទឹកដីខ្មែរ ដោយខ្លួនបង់លុយទៅឲ្យឈ្មោះ លឹម សាត ជាប្រាក់១៩លានដុង ប្រហែល៤លានរៀល ដើម្បីជាថ្នូរនឹងការចូលនេសាទក្នុងទឹកដីខ្មែរ ។ នៅពេលដែលបង់លុយឲ្យឈ្មោះ លឹម សាត នៅថ្ងៃទី២៩ ខែមិថុនា ខ្លួនបានឆ្លងដែនចូលមកនេសាទក្នុងទឹកដីខ្មែរ នៅឃុំព្រែកជ្រៃ និងក្នុងស្រុកលើកដែក ដោយប្រើទូកម៉ាស៊ីន ដែលមានឧបករណ៍នេសាទ លបប្រើះ១០០ ឬលបនគរ ។

ទោះជាយ៉ាងណាក៏ដោយ បុរសជនជាតិវៀតណាមនេះមិនប្រាប់ថា លឹម សាត យកលុយទៅចែកចាយឲ្យនរណាទៀតទេ ។បើតាមប្រភពរាយការណ៍ថា ឈ្មោះ លឹម សាត ជាអ្នករត់ការណ៍ជាមួយសមត្ថកិច្ចជំនាញនានា ក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរ ។ នៅព្រំដែនព្រែកជ័យ នរណាក៏ដឹងពីឈ្មោះ លឹម សាត ដែលចេះភាសាវៀតណាមច្បាស់លាស់ ជាអ្នកដែលមានសមត្ថភាពខ្ពស់ខាងរត់ការណ៍សមត្ថកិច្ច នៅចំណុចព្រំដែនក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទដោយខុសច្បាប់នោះដែរ ។មិនអាចទាក់ទងឈ្មោះ លឹម សាត ដើម្បីសុំបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ ។ ប៉ុន្តែប្រជាពលរដ្ឋនៅចំណុចព្រំដែន ក្នុងស្រុកលើកដែកនិយាយថា ឈ្មោះ លឹម សាត ជាកូនជឹងរបស់សមត្ថកិច្ច ក្នុងការប្រមូលលុយពីបទល្មើស ដោយសមត្ថកិច្ចមិនចេញមុខផ្ទាល់ទេ ។ករណីចាប់ជនជាតិវៀតណាមខាងលើនេះ ទំនងជាមន្ត្រីថ្នាក់ក្រោមមិនទទួលបានផលប្រយោជន៍ ទើបបង្កឲ្យមានបញ្ហាបែបនេះកើតឡើង ៕

ប្រភព ៖ nokorwatnews

  • ធ្លាយរឿងជនជាតិវៀតណាមចូលនេសាទទឹកដីខ្មែរបង់លុយម្នាក់​៤លានរៀល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: