Samsung កម្ពុជា អញ្ជើញ​អតិថិជន​​មក​យក Galaxy Note7 ថ្មី នៅ​ថ្ងៃ​ទី​២៨-២៩ កញ្ញា

សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា ប្រកាស​អញ្ជើញ​អតិថិជន Galaxy Note7 ទាំង​អស់​មក​ទទួល​យក Galaxy Note7 ថ្មី នៅ​ថ្ងៃ​ទី​២៨-២៩ កញ្ញា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ អាគារ L ចាប់​ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៧ យប់។

 

កាល​បរិច្ឆេទ​ថ្មី​នេះ​គឺ​លឿន​ជាង​កាល​បរិច្ឆេទ​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​លើក​មុន ដោយ​សារ​ក្រុមហ៊ុន​បាន​ខិតខំ​ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​ភាព​រីករាយ​ជាមួយ​នឹង​ទូរសព្ទ​ថ្មី​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ។

 

Samsung កម្ពុជា អញ្ជើញ​អតិថិជន​​មក​យក Galaxy Note7 ថ្មី នៅ​ថ្ងៃ​ទី​២៨-២៩ កញ្ញា

 

Samsung នឹង​ផ្តល់​ជូន​អង្គ​ចង​ចាំ 64GB មួយ​ផង​ដែរ នៅ​ពេល​អតិថិជន​អញ្ជើញ​មក​ទទួល​យក Galaxy Note7 ថ្មី​នេះ។ ដើម្បី​ឲ្យ​កម្មវិធី​ប្តូរ​យក​ទូរសព្ទ​ថ្មី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្រុមហ៊ុន​សូម​លើក​ទឹក​ចិត្ត​អតិថិជន​ទាំង​អស់​ធ្វើការ​រក្សា​ទុក​ឯកសារ​នានា (Data Back Up) នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក មុន​ពេល​អញ្ជើញ​មក​ទទួល​យក​ទូរសព្ទ​ថ្មី។

 

ដើម្បី​ងាយ​ស្រួល​ដល់​អតិថិជន​សម្គាល់​អំពី​ទូរសព្ទ Galaxy Note7 ថ្មី Samsung បាន​បង្កើត​ icon ពណ៌​បៃតង​ដែល​មាន​នៅ​លើ (១) the Status Bar (២) the Always On Display screen និង (៣) the Power Off prompt screen ដូច​រូបភាព​ខាង​ក្រោម៖

 

Samsung កម្ពុជា អញ្ជើញ​អតិថិជន​​មក​យក Galaxy Note7 ថ្មី នៅ​ថ្ងៃ​ទី​២៨-២៩ កញ្ញា

 

Samsungសូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យោគ​យល់ និង​ការ​គាំទ្រ​របស់​អតិថិជន ហើយ​ក្រុមហ៊ុន​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​សុវត្ថិភាព​របស់​អតិថិជន និង​ភាព​រីករាយ​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ផលិតផល​នានា​របស់​ក្រុមហ៊ុន៕

 

អត្ថបទ៖ ពាណិជ្ជកម្ម