២​នាក់​បងប្អូន​វៀតណាម​ធ្លាប់ចេញ-ចូល​ស្រួល តែ​លើក​នេះ

ខេត្ត​​កំពត ៖ ​នគរបាល​ស្រុក​កំពង់ត្រាច ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា​​ ​បានធ្វើ​ការ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ឈ្មោះឡុ​ក សាង​អាយុ​១៧ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​តា​ឡូ​ សង្កាត់​ឃូ​ហ្វូ​បា​ហ្វុ​ង ​​ទីរួមស្រុក​ហា​ទៀង​ ខេត្ត​កៀង​យ៉ាង​ ប្រទេស​វៀតណាម​ ។

​ការ​ឃា​​ត់​នេះ ធ្វើឡើង​នៅ​ជាប់​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក ​ក្នុងភូមិ​ថ្កូវ​ ឃុំឫស្សីស្រុក​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ​​បន្ទាប់ពី​​​រក​ ឃើញ​ថ្នាំ​ញៀន​៣​កញ្ចប់ ​លាក់​នៅ​ក្នុង​ខ្លួន​របស់​គេ ​។ ​

លុះនៅ​​​ព្រឹក​ថ្ងៃ​ទី​២៦ ​កញ្ញា ​ត្រូវនគរបាល​​​ឃាត់ខ្លួន​បាន​​​ម្នាក់ទៀត ឈ្មោះ​ឡុ​ក អាង​ អាយុ​២៤​ឆ្នាំ​ ដែល​ត្រូវជា​បងប្រុស​​របស់​ឈ្មោះ
​ឡុ​ក សាង (ជន​សង្ស័យទី១) ​ដែល​មានការ​ជាប់​ពាក់​ព័ន្ធ​​ចែកចាយគ្រឿង​ញៀនដែរ​​ ដែលការចាប់ខ្លួននេះ ​គឺ​​​នៅ​ជិត​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​ដូចគ្នា ។

ទោះ​បី​ជា​បែប​ណា ​ជន​ទាំង២នាក់​បងប្អូន​នេះ ​ត្រូវ​​​នគរបាល​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់​។